យាយតា​កំពូល​ផ្អែមល្ហែម​​ស្លៀកពាក់​​ឈុត​គូស្នេហ៍​​​​រាល់​ថ្ងៃ​

គូស្នេហ៍​​​​ចំណាស់​មួយ​គូ​រស់នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ឲ្យ​​​ស្ទើរ​គ្រប់​គ្នា​​​ភ្ញាក់​ផ្អើល​ និង​ច្រណែន​​ពី​ចំណង​ស្នេហ៍​​ដ៏​អមត​​ដោយ​​បាន​រស់​នៅជាមួយ​គ្នា​​ ឆ្លង​កាត់​​អស់​ជា​ច្រើន​ទសវត្ស​​ ថែម​ទាំង​​ស្លៀក​ឈុត​គូស្នេហ៍​​​​ធ្វើ​ឲ្យ​​ក្មេង​ៗ​សាក្រោយ​​សុំខ្មាស​។

 

យាយតា​កំពូល​ផ្អែមល្ហែម​​ស្លៀកពាក់​​ឈុត​គូស្នេហ៍​​​​រាល់​ថ្ងៃ​

 

លោក​តា​ Ed អាយុ​ ៧៦ឆ្នាំ និង​លោក​យាយ​ Fran អាយុ​ ៧៤​​ឆ្នាំ ​ដែល​បាន​រៀបការ​ជាមួយ​គ្នា​អស់រយៈពេល ៥២ឆ្នាំ ត្រូវ​គេ​សង្កេត​ឃើញ​ស្លៀក​ពាក់​ឈុត​គូស្នេហ៍​ដូច​គ្នា​ ឬ​ឆ្លាស់​ខោអាវ​គ្នា​រាល់​ថ្ងៃ​​​​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ចៅ​ប្រុស​​​របស់​​​​យាយ​តា​​ទាំង​ពីរ​​ លោក​ Anthony អាយុ​​​ ១៧​ឆ្នាំ​ជា​តន្ត្រីករ​ម្នាក់​និយាយ​ថា​ “លោក​​តា លោក​យាយ​​របស់​ខ្ញុំ​តែង​តែ​ផ្ញើ​រូប​ថត​​ពួក​គាត់​​ឲ្យ​ខ្ញុំ​ស្ទើរ​​រាល់​ព្រឹក ​ជាមួយ​សារ​សរសេរ​ថា​ “អរុណសួស្ដី​​ចៅ​ប្រុស! យើង​សង្ឃឹម​ថា​​​​ចៅ​នឹង​ជួប​​​រឿង​ល្អ​ៗ​ថ្ងៃ​នេះ!”

 

​បន្ទាប់​ពី​ទទួល​បាន​រូប​ថត​ទាំង​នោះ Anthony  ​បាន​​​​យក​រូប​ថត​របស់​គាត់​​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ Twitter ​ដោយ​មាន​អ្នកចូលចិត្ត​ជាង ​៨​ម៉ឺន​នាក់ និង​​​ចែក​រំលែក​បន្ត​​​ជិត ៤​ម៉ឺន​ដង។ ចៅ​ប្រុស​​​​ដដែល​បន្ថែម​ថា​​ ឈុត​គូស្នេហ៍​​​ចាប់​​ផ្ដើម​​ស្លៀក​ឲ្យ​​ត្រូវ​គ្នា តាំង​ពី​ពួក​គាត់​បាន​រាំ​​នៅ​ទី​លាន​សួន​ច្បារ​មួយ​កាល​ពី​ ៧​ឆ្នាំ​​មុន ​រួច​ក៏​សម្រេច​ចិត្ត​​​ស្លៀក​បែប​នេះ​រហូត​មក៕

 

យាយតា​កំពូល​ផ្អែមល្ហែម​​ស្លៀកពាក់​​ឈុត​គូស្នេហ៍​​​​រាល់​ថ្ងៃ​

 

យាយតា​កំពូល​ផ្អែមល្ហែម​​ស្លៀកពាក់​​ឈុត​គូស្នេហ៍​​​​រាល់​ថ្ងៃ​

 

យាយតា​កំពូល​ផ្អែមល្ហែម​​ស្លៀកពាក់​​ឈុត​គូស្នេហ៍​​​​រាល់​ថ្ងៃ​

 

យាយតា​កំពូល​ផ្អែមល្ហែម​​ស្លៀកពាក់​​ឈុត​គូស្នេហ៍​​​​រាល់​ថ្ងៃ​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Buzzfeed ​