ឈុត “ស្រូវ” ​មាន សូនីតា​ ត្រូវ​បាន​ ចន ចន្ទ័លក្ខិណា យក​ទៅ​បង្ហាញ​នៅ​ថៃ

ឈុត “ស្រូវ” ឬ Paddy ដែល​ច្នៃ​ឡើង​ដោយ​ក្រមា​ខ្មែរ​របស់​ មាន សូនីតា ត្រូវ​បាន​​​អ្នក​នាង​ ចន ចន្ទ័លក្ខិណា យក​ទៅ​បង្ហាញ​នៅ​ឯ​ប្រទេស​ថៃ​ ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ជាមួយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ។

 

ឈុត “ស្រូវ” ​មាន សូនីតា​ ត្រូវ​បាន​ ចន ចន្ទ័លក្ខិណា យក​ទៅ​បង្ហាញ​នៅ​ថៃ

 

មាន​ សូនីតា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង “ស្នេហ៍​ស្វ័យ​គុណ​៤” ធ្លាប់​បញ្ជាក់​មក​កាន់ Sabay ថា ​កាល​ដែល​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ឈុត​នេះ​ថា “​ស្រូវ” ​គឺ​ដោយ​សារ​ឈុត​នេះ​ មាន​ពណ៌​លឿង​​ពេល​ប៉ះ​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ពេល​អស្ដង្គត​នៅ​ឯ​ប្រាសាទ​អង្គរ​វត្ត​រឹត​តែ​ធ្វើ​ឲ្យ​ឈុត​ដែល​ច្នៃ​ពី​ក្រមា​ខ្មែរ​មួយ​នេះ​កាន់​តែ​ដូច​ស្រូវ។

 

ឈុត “ស្រូវ” ​មាន សូនីតា​ ត្រូវ​បាន​ ចន ចន្ទ័លក្ខិណា យក​ទៅ​បង្ហាញ​នៅ​ថៃ

 

(ចន ចន្ទ័លក្ខិណា គ្រង​ឈុត”ស្រូវ” ដែល​ច្នៃ​ពី​ក្រមា​ខ្មែរ​នៅ​ឯ​ប្រទេសថៃ)

ចំណែក​ឯ​ ចន ចន្ទ័លក្ខិណា ដែល​បាន​គ្រង​ឈុត​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​ “ចន្ទ្រា” នៅ​ឯ​ប្រទេស​ថៃ​បាន​បញ្ជាក់​មក​កាន់ Sabay ថា​ កាល​ដែល​សម្រេច​គ្រង​ឈុត​ច្នៃ​ពី​ក្រមា​ខ្មែរ​របស់​ប្អូន​ជីដូន​មួយ​ គឺ​ដោយ​សារ​ចង់​បង្ហាញ​អ្វី​ដែល​ជា​របស់​ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់។

 

ឈុត “ស្រូវ” ​មាន សូនីតា​ ត្រូវ​បាន​ ចន ចន្ទ័លក្ខិណា យក​ទៅ​បង្ហាញ​នៅ​ថៃ

 

រូប​ផ្ដល់​ដោយ មាន សូនីតា Credit to៖ ភីទ័រ (Peter Phoeng)

“បរទេស​គេ​ស្គាល់​ពី​ហូល​ឬ​ផាមួង​ខ្មែរ​ច្រើន ​តែ​ក្រមា​មិន​ប្រាកដ​នោះ​ទេ ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​សម្រេច​យក​ឈុត​ដែល​ច្នៃ​ដោយ​សូនីតា​មក​គ្រង​តែ​ម្ដង ខាង​ថៃ​គេ​ចាប់​អារម្មណ៍ ​និង​ប្លែក​ភ្នែក​មែន​ទែន​ពេល​ខ្ញុំ​គ្រង​ឈុត​នេះ”៕

 

ទៅ…ទស្សនា​ការ​បក​ស្រាយ​ពី មាន សូនីតា៖

 

 

វីដេអូ​ការ​ផ្សាយ​បន្តផ្ទាល់​ពី ក្រុមការងារ Sabay នៅ​ឯ​ប្រទេស​ថៃ ជា​មួយ ចន ចន្ទ័លក្ខិណា៖

 

 

អត្ថបទ៖ SAMEDY​​​​