រូបមន្តបញ្ចុះកូឡេស្តេរ៉ូល និង បន្ទាបសម្ពាធឈាម

រូបមន្តបញ្ចុះកូឡេស្តេរ៉ូល និង បន្ទាបសម្ពាធឈាម

បច្ចុប្បន្ននេះជំងឺបេះដូងបានក្លាយជាមូលហេតុបណ្តាលឱ្យអ្នកជំងឺស្លាប់ច្រើនជាងជំងឺដទៃ ។ តើមូលហេតុអ្វីដែលបណ្តាលឱ្យមានជំងឺបេះដូង ? ភាគច្រើនបញ្ហាបេះដូងនេះ បង្កឡើងដោយកត្តាចំបង ២ យ៉ាង គឺការឡើងកេលេស្តេរ៉ូលមិនល្អ និង សម្ពាធឈាមខ្ពស់ ។

ជាក់ស្តែងការបញ្ចុះខ្លាញ់ ( កូលេស្តេរ៉ូលមិនល្អ ) និង រក្សាសម្ពាធឈាមប្រក្រតី ពិតជាអាចជួយកាត់បន្ថយឱកាសប្រឈមនឹងជំងឺបេះដូងបាន ហើយទប់ស្កាត់ការឈានដល់ការគាំងបេះដូង និង ស្ត្រូក ។ ការអនុវត្តរបបអាហារសុខភាប និង ការធ្វើលំហាត់ប្រាណជាទៀងទាត់ ជាគន្លឹះរក្សាកម្រិតខ្លាញ់ និង សម្ពាធឈាមឱ្យមានតុល្យភាព និង ប្រក្រតីភាព ប៉ុន្តែការនេះទាមទារការតាំងចិត្ត និង ព្យាយាមជាប់លាប់ទើបទទួលបានលទ្ធផលគាប់ប្រសើរ ។

តើមានអ្វីលើសពីលំហាត់ប្រាណ និង របបអាហារ ?
តាមវិធីបូរាណ និង ធម្មជាតិ អ្នកអាចសាកល្បងរូបមន្តខាងក្រោមនេះដើម្បីជាចំណែកមួយក្នុងការកាត់បន្ថយជាតិខ្លាញ់ និង រក្សាសម្ពាធឈាម ដោយគ្រាន់តែប្រើគ្រឿងផ្សំ ៥ យ៉ាងប៉ុណ្ណោះ រួមមាន ៖
១ – ខ្ទឹមស ១ កំពឹស ( ចិញ្ច្រាំឱ្យល្អិត )
២ – ខ្ញីកិន កន្លះស្លាបព្រាកាហ្វេ
៣ – ទឹកក្រូចឆ្មារ ១ ចំហៀង
៤ – ទឹកឃ្មុំសុទ្ធធម្មជាតិ ១ ស្លាបព្រាបាយ
៥ – ទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយ ។

វិធីធ្វើ ៖
– ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឱ្យម៉ដ្ឋបានជាល្បាយស្មើសាច់
– ចាក់ចូលក្នុងកែវមានគំរប ឬ ក្រឡ ហើយក្លាស្សេទុកក្នុងទូរទឹកកកតើគួរញ៉ាំយ៉ាងដូចម្តេច ?

អ្នកគួរញ៉ាំមុនពេលបាយ ១ ស្លាបព្រាកាហ្វេ ហើយបន្តញ៉ាំរហូតទទួលបានលទ្ធផលគាប់ចិត្ត ។

ហេតុអ្វីបានជាគ្រឿងទេសទាំងនេះមានប្រសិទ្ធភាពកម្ចាត់ខ្លាញ់ និង រក្សាសម្ពាធឈាម ?
– ខ្ទឹមស ដើរតួជាភ្នាក់ងារកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ និងជួយពង្រាវឈាម ធ្វើឱ្យឱកាសស្ទះសរសៃឈាមថយចុះ ទប់ស្កាត់ការគាំងបេះដូង និងស្ត្រូក ។
– ខ្ញី មានប្រសិទ្ធភាពដូចជាឱសថបំបាត់រលាក ការពារការកកើតផ្តុំគ្នានៃខ្លាញ់ជាប់នឹងជញ្ជាំងសរសៃឈាមបេះដូង ។
– ទឹកឃ្មុំ សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មក្រាស់ក្រែល ជួយកម្ចាត់ខ្លាញ់ និង រក្សាសម្ពាធឈាម
– ទឹកខ្មេះផ្លែប៉ោម ក៏មានប្រសិទ្ធភាពកាត់បន្ថយកូលេស្តេរ៉ូល និងជាតិស្ករក្នុងឈាមដែរ ។

ប្រសិនបើអ្នកមិនចូលចិត្តក្លិន ឬរសជាតិនៃល្បាយនេះ អ្នកអាចលាយជាមួយទឹកដើម្បីបន្ថយរសរបស់វា ប៉ុន្តែវាពិតជាមិនពិបាកលេបនោះទេ ។

បន្ថែមពីលើនេះ អ្នកគួររក្សាទម្លាប់សុខភាពជាប្រចាំ គួបផ្សំនឹងរូបមន្តឱសថបូរាណនេះ នោះក្តីបារម្ភចំពោះជំងឺបេះដូង នឹងគ្មានក្នុងចិត្តអ្នកទៀតទេ។ មិនថាចំពោះការថែរក្សាសុខភាពបេះដូង ឬ បង្ការជំងឺផ្សេងៗនោះទេ អ្នកគួរប្រតិបត្តទម្លាប់សុខភាពដូចខាងក្រោម ៖
១. ហាត់ប្រាណ យ៉ាងតិច ៣០ នាទី ក្នុង ១ ថ្ងៃ ៤ទៅ ៥ ដង ក្នុងមួយសប្តាហ៍
២. ញ៉ាំបន្លៃ និង ផ្លែឈើឱ្យបានច្រើន
៣. ញ៉ាំសូកាឡាខ្មៅបន្តិចបន្តួច
៤. ស្ត្រីគួរញ៉ាំស្រាក្រហម ១ កែវក្នុង ១ ថ្ងៃ ចំណែកបុរសគួរញ៉ាំ ២ កែវ ក្នុង ១ ថ្ងៃ
៥. បំបាត់បញ្ហាស្ត្រេស និង សម្រាកឱ្យបានគ្រប់គ្រាន់
៦. កុំញ៉ាំអាហារដែលមានខ្លាញ់ឆ្អែត សូដ្យូម និង ស្ករច្រើន
៧. ឈប់ជក់បារី !

លក្ខិណា

ប្រភព៖ pmhotnews

  • រូបមន្តបញ្ចុះកូឡេស្តេរ៉ូល និង បន្ទាបសម្ពាធឈាម已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:សុខភាព
Tags: