ហេតុផល និង មូលហេតុ ដែល​ធ្វើ​ឲ្យ​ឈឺ​នៅ​រន្ធ​គូថ​

សម្រាប់មនុស្សភាគច្រើន តែងតែភ្ញាក់ពីគេងមក ដឹងតែទៅរកបង្គន់ ដើម្បីបន្ទោរបង់ជារៀងរាល់ថ្ងៃ ហើយវាក៏ជាទម្លាប់មួយល្អដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សមួយចំនួន ដែលធ្លាប់មានអាការៈក្រហាយៗ និងមិនស្រួលក្នុងរន្ធគូថ វាអាចក្លាយទៅជាសុបិន្តមួយអាក្រក់ ចំពោះពួកគេ។ អ្នកខ្លះ អាចនឹងមានអាការៈនេះ ក្រោយពីញ៉ាំអាហារហឹររួច ហើយករណីខ្លះ ការឈឺរន្ធគូថ អាចកើតឡើងម្តងហើយម្តងទៀត ដែលប៉ះពាល់ដល់ជីវិតរស់នៅ របស់អ្នកជំងឺបាន។

តើមូលហេតុអ្វីខ្លះ ដែលនាំឲ្យរន្ធគូថ មានការឈឺចាប់បែបនេះទៅ?
_ជំងឺបូសអន្ទង់
_ប្រេះក្រសាលគូថ
_ជំងឺឬសដូងបាត
_ជំងឺប្រមេះទឹកបាយ
_សាច់ដុំនៅរន្ធគូថរឹងជាប់
_ជំងឺរលាកពោះវៀន
_រលាករន្ធគូថ
_មហារីកពោះវៀនធំ។

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកសង្ស័យថា ខ្លួនឯងមានអាការៈណាមួយ ឬចង់ដឹងច្បាស់ អំពីមូលហេតុរបស់ខ្លួននោះ យកល្អ គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ៕

ហេតុផល និង មូលហេតុ ដែល​ធ្វើ​ឲ្យ​ឈឺ​នៅ​រន្ធ​គូថ​

ប្រភព ៖ cen

  • ហេតុផល និង មូលហេតុ ដែល​ធ្វើ​ឲ្យ​ឈឺ​នៅ​រន្ធ​គូថ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:សុខភាព
Tags: