លោក អេង ជា​សាន មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​

​ប្រជា​នេសាទ​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិត​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ទាល់តែ​មានការ​បើកដៃ​ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ទើប​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាពិសេស​ពួកគេ​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ឃុំ​ផាត់​សណ្ដាយ និង​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់លើ​យ៉ាង​ងងើល​។

មន្ត្រី​អាជ្ញាធរ​តូចតាច​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់​សណ្ដាយ កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មានឈ្មោះ អ៊ូ ហៀ​ង និង​ឈ្មោះ ពែ​ក ជា​អ្នក​រត់ការ​សូកប៉ាន់​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យ៉ាន់ វិសាក់ និង​បក្ខពួក​បង្ក្រាប​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​តិចតួច​ដោយសារតែ​ពួកគេ​មិន​បង់លុយ​តាម​ការកំណត់ ចំណែក​ក្រុម​ឈ្មួញ​ធំៗ​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​រាប់​តោន​ក្នុង​មួយថ្ងៃៗ បែរជា​លោក យ៉ាន់ វិសាក់ និង​បក្ខពួក​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​ទៅវិញ​។

​ដោយសារតែ​បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង ស្រុក​បារាយណ៍ ស្រុក​សន្ទុក កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ដាក់បទបញ្ជា​ឲ្យ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ចាត់វិធានការ​បង្ក្រាប​នោះ​ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យថា លោក អេង ជា​សាន អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ​។ ប្រសិនបើ​លោក អេង ជា​សាន មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ ប្រហែល​ចាត់វិធានការ​ឲ្យ​ថ្នាក់ក្រោម​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន ព្រោះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​ស្រុក​ទាំងអស់​ខាងលើនេះ ត្រូវបាន​ផ្សព្វផ្សាយ​តាម​ព័ត៌មាន គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជា​សាធារណៈ​រួចទៅហើយ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ធំ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ចំណែក​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ខេត្តកំពង់ធំ គ្រប់លំដាប់​ថ្នាក់​គិតតែ​រឿង​ប្រមូល​ផលប្រយោជន៍​ប៉ុណ្ណោះ​៕

14269769_189714594782842_326241843_nលោោក យ៉ាន់ វិសាក់  14269796_189714598116175_798701629_n