បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)

6 Videos


សប្តាហ៍ទី ២ ដែលទើបកន្លងទៅកាលពីយប់មិញនេះមានបេក្ខនារីម្នាក់ទៀតហើយដែលធ្វើឱ្យគណៈកម្មការអួលដើមក និង ស្រក់ទឹកភ្នែក ។ ទើបតែអាយុ ១៦ ឆ្នាំសោះ បេក្ខនារី ហ៊ុន ម៉ាសីល បញ្ចេញសមត្ថភាពបានយ៉ាងល្អរហូតធ្វើឱ្យគណៈកម្មការលើកសរសើរមិនដាច់ពីមាត់ ។

បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)

បេក្ខនារី ហ៊ុន ម៉ាលីស គឺជាបេក្ខនារីម្នាក់មកពីភ្នំពេញ យប់មិញនេះនាងបានលើកយកបទ «ផ្គរលាន់ប៉ៃលិន» មកបង្ហាញពីសមត្ថភាពរបស់នាង ក្រោយពីបញ្ចេញសមត្ថភាពរួច បេក្ខនារី ហ៊ុន ម៉ាលីស ត្រូវបានគណៈកម្មការលើកសរសើរថាមពិតជាមានទេពកោសល្យ និង សមត្ថភាព ព្រោះទាំងបទសម័យ និង បុរាណ នាងធ្វើបានយ៉ាល្អសឹងគ្មានកន្លែងទាស់ ។

បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)

បើងាកមកជីវិតគ្រួសារវិញ បេក្ខនារី ហ៊ុន ម៉ាលីស ជាកូនស្រីម្នាក់ស្ថិតក្នុងគ្រួសារមួយមានជីវភាពខ្វះខាត ហើយពេលមកប្រឡងទៀតសោត ម្តាយរបស់បេក្ខនារីរូបនេះបានប្រាប់ថា ហេតុតែខ្លួន និង កូនស្រីស្រឡាញ់សិល្បៈចម្រៀងទោះបីខ្វះទាំងថវិកាធ្វើដំណើរ ក៏ត្រូវតែជូនកូនមកប្រឡងដែរ ។ ដោយសារតែស្ថានភាពគ្រួសាររបស់បេក្ខនារី ហ៊ុន ម៉ាលីស ជួបការលំបាកនេះហើយបានធ្វើឱ្យគណៈកម្មការ ពិសេស ឱក សុគន្ធកញ្ញា បានសម្រក់ទឹកភ្នែកនឹកអាណិតគ្រួសារប្អូនស្រី ។

បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)

ដើម្បីចង់ដឹងថា បេក្ខនារី ហ៊ុន ម៉ាលីស បញ្ចេញសមត្ថភាពបានល្អយ៉ាងណា ហើយក្រោយពេលបានដឹងពីស្ថានភាពគ្រួសាររបស់បេក្ខនារីផ្ទាល់គណៈកម្មការបញ្ចេញប្រតិកម្មយ៉ាងណាដែរនោះ ដូច្នេះសូមទស្សនាវីដេអូ ៕ សាកល

បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)បេក្ខនារីម្នាក់ទៀតហើយ ធ្វើឱ្យគណៈកម្មការស្រក់ទឹកភ្នែក (មានវីដេអូ)