ឌី សុពល ច្រៀងបទ «អូនអ៊ូក» ធ្វើឱ្យគណៈកម្មការទប់អារម្មណ៍មិនបាន (មានវីដេអូ)

6 Videos


បេក្ខជន មកពីខេត្តបាត់ដំបង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ លោក ឌី សុពល ច្រៀងបទ អូនអ៊ូក ធ្វើឲ្យគណៈកម្មការទប់អារម្មណ៍មិនបានព្រោះតែសមត្ថភាព និង ទេពកោសល្យមានភាពទាក់ទាញខ្លាំងពេក ។

ឌី សុពល ច្រៀងបទ «អូនអ៊ូក» ធ្វើឱ្យគណៈកម្មការទប់អារម្មណ៍មិនបាន (មានវីដេអូ)

បេក្ខជន ឌី សុពល បង្ហាញសមត្ថភាពជាមួយនឹងបទចម្រៀង «អូនអ៊ូក» ធ្វើឲ្យគណៈកម្មការទាំង ៤ ទប់ អារម្មណ៍មិនបានហើយសរសើរពីសមត្ថភាពរបស់លោក ។ ជាមួយសំឡេងដ៏គួរឲ្យទាក់ទាញរួមទាំងភាព កំប្លុកកំប្លែង និង ទេពកោសល្យដែលមានពីធម្មជាតិ ឌី សុពល បានធ្វើឲ្យគណៈកម្មការទាំង ៤ ឆ្លើយថា Yes ដើម្បីបន្តទៅវគ្គក្រោយទៀត ។

ឌី សុពល ច្រៀងបទ «អូនអ៊ូក» ធ្វើឱ្យគណៈកម្មការទប់អារម្មណ៍មិនបាន (មានវីដេអូ)

រឹតតែប្លែកអារម្មណ៍ទៅទៀត សុពល ក៏បានធ្វើឲ្យគណៈកម្មការទាំង ៤ ជាពិសេស លោក ព្រាប សុវត្ថិ បានស្ម័គ្រចិត្តបកស្រាយចម្រៀងរួមគ្នាមួយដើម្បប្រៀបធៀប សំឡេងគ្នាដែល ធ្វើឲ្យបរិយាកាសក្នុងកម្មវីធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ២ នេះសប្បាយរីករាយ ថែមមួយកម្រិតទៀត ។

ឌី សុពល ច្រៀងបទ «អូនអ៊ូក» ធ្វើឱ្យគណៈកម្មការទប់អារម្មណ៍មិនបាន (មានវីដេអូ)ឌី សុពល ច្រៀងបទ «អូនអ៊ូក» ធ្វើឱ្យគណៈកម្មការទប់អារម្មណ៍មិនបាន (មានវីដេអូ)

បើចង់ដឹងថា បេក្ខជនរូបនេះមានលក្ខណៈពិសេស និង មានសមត្ថភាពយ៉ាងណានោះ សូមចុចមើលវីដេអូ ខាងក្រោម៖ ជួន នូវ