ចរាចរណ៍​កំណាត់ផ្លូវជាតិលេខ២​បើកដំណើរវិញហើយ ​ខណៈ CNRP បន្តដាក់ញ្ញត្តិ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​នៅវេលាម៉ោង១១និង​៤៥នាទី​ថ្ងៃត្រង់​ថ្ងៃទី០៥ កញ្ញានេះ ​កំណាត់ផ្លូវជាតិលេខ២ចា ​ប់ពី​ក្បាលថ្នល់ដល់វត្តចាក់អង្រែក្រោម​ បានត្រូវសមត្ថកិច្ចបើកបារ៉ាស់​ឲ្យធ្វើចរាចរណ៍​ឡើង​វិញហើយ​ ខណៈដែលមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​រួមមានលោកស្រី ​មូរ សុខហួរ ​និងលោក ហូរ វ៉ាន់ ​ជាដើមបាន​​​ដើរ​ដាក់ញ្ញត្តិរួចរាល់ហើយ​​នៅតាម​បណ្តាស្ថានទូត​​ប្រទេសហត្ថលេខីនៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ​ដូចជា ​អាមេរិក រុស្ស៊ី បារំាង អង់គ្លេស ​សិង្ហបុរី ​ឥណ្ឌូនេស៊ី ​ថៃ ​និងស្ថានម៉ាឡេស៊ី ៕