ប្រតិបត្តិការចុះក្របួចពួកអូនៗទាំងយប់…

ខេត្តសៀមរាប ​៖ ​ស្ត្រី​ម៉ាស្សា​ចំនួន​​១២​នាក់ ជាប់ពាក់ព័ន្ធបទល្មើស​ខុសច្បាប់​ ត្រូវ​​កម្លាំង​​កម្លាំងចម្រុះ រួមទាំង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​​ចុះ​ត្រួតពិនិត្យ​​ន និងឃាត់ខ្លួន​​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ​​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​​ចក ក្រុង​សៀមរាប ​ខេត្ត​សៀមរាប បន្ទាប់​ពីបង្ក្រាបបាន​​​១១​កន្លែងរួចមក ​។

ហេតុ​ការ​ណ៍ចុះ​​​បង្ក្រាប​​ធ្វើឡើង​​ កាលពីវេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​០៤ ​កញ្ញា ​២០១៦ ដោយប្រមូល​ស្ត្រី​ម៉ាស្សា​បាន​​សរុបចំនួន​២២​នាក់ ក្នុង​នោះ​ មាន​ខ្មែរ​​២​នាក់​ ។ 

​ប្រភពឱ្យ​ដឹងទៀត​​ដឹងថា ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា ​នេះ ក្នុងចំណោម​ស្ត្រី​ទាំង​២២​នាក់ ត្រូវកម្លាំង​​​នាំ​យក​មក​ធ្វើការ​សាកសួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​១២​នាក់ ដែលពាក់ព័ន្ធ​​ករណី​ដូចជា ១-​ស្នាក់​នៅ​ខុសច្បាប់​​, ២-​ប្រើប្រាស់​គ្រឿងញៀន​​ និង៣-​ជួញដូរ​ផ្លូវភេទ​​ ​។

បច្ចុប្បន្ន​ ស្ត្រី​ទាំង​១២​នាក់ ​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​របស់​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​ឡើយ ចំពោះ​ស្ត្រី​១០​នាក់​ទៀត ​មាន​ឯកសារ​ត្រឹមត្រូវ និង​គ្មាន​ជាប់​ពាក់ព័ន្ធ​​​ករណី​ខាងលើ​ ក៏​ធ្វើការ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​លំនៅ​
ឋាន ​។