តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​លោក អ៊ុំ សំអាន នៅ​ខែ​ក្រោយ

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅ​ថ្ងៃទី១០ តុលា ២០១៦។

ការ​សម្រេច​ប្រកាស​សាលក្រម​នៅ​ខែ​ក្រោយ​នេះ ធ្វើ​ឡើង​បន្ទាប់ ពី​គ្មាន​វត្តមាន លោក អ៊ុំ សំអាន និង​ក្រុម​មេធាវី​របស់​លោក ដែល​ធ្វើ​ពហិការ​ចូលរួម​ក្នុង​សវនាការ ដោយ​ក្រុម​មេធាវី​យល់​ថា សវនាការ​នេះ ជា​សវនាការ​ខុសច្បាប់ ធ្វើ​ផ្ទុយ​ពី​នីតិវិធី​ច្បាប់។

ក្រុម​មេធាវី​លើក​ឡើង​ថា សវនាការ​ជំនុំ​ជម្រះ​នេះ គឺ​រំលោភ​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត ដែល​មាន​ចែង​នៅ​ក្នុង​សហ​លក្ខន្តិក​អ្នក​តំណាងរាស្ត្រ។

ប៉ុន្តែ​ចៅក្រម​ជំនុំ​ជម្រះ លើក​ឡើង​ថា សវនាការ នេះ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយ​សំអាង​ថា ធ្វើ​ស្រប​តាម​នីតិវិធី ដែល​មាន​ការ​សម្រេច​ពី​រដ្ឋសភា ឲ្យ​បន្ត​ចាត់ការ លើ​ករណី លោក អ៊ុំ សំអាន។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។