ដឹង​អត់ថា មនុស្ស​ស្រី​ពេល​ពេញវ័យ មាន​អ្វី​ប្រែប្រួល​ខ្លះ​?

ដឹង​អត់ថា មនុស្ស​ស្រី​ពេល​ពេញវ័យ មាន​អ្វី​ប្រែប្រួល​ខ្លះ​?

ការឈានជើងចូលជាយុវវ័យ មិនមែនជារឿងងាយស្រួលដូចការគិតនោះទេ ព្រោះថាក្រៅពីរាងកាយ វាមានការប្រែប្រួលជាច្រើនទៀត ដែលកើតឡើងលើមនុស្សស្រីផ្ទាល់ ហើយរឿងនេះហាក់បីដូចជាចម្លែកខ្លាំង និងមិនដូចកាលនៅជាកុមារនោះទេ។ ដូច្នេះ នៅពេលឈានដល់វ័យជាយុវតី ពួកគេអាចនឹងមានការប្រែប្រួលអ្វីខ្លះទៅ?
ខាងក្រោមនេះ គឺជារឿងដែលអាចកើតមាន ចំពោះរាងកាយរបស់មនុស្សស្រី នៅពេលឈានដល់ជាយុវតី ឬយុវវ័យក្នុងសង្គម
_រាងកាយទៅជាកោងជាងមុន ហើយត្រគាករីកធំជាងមុន
_ឡើងទម្ងន់ ជាពិសេស តំបន់ត្រគាកតែម្តង។ រឿងនេះមិនមែនមានន័យថា អ្នកគួរតែចាប់ផ្តើមរបបអាហារ ដើម្បីសម្រកទម្ងន់នោះទេ។ តាមពិត អ្នកនឹងធ្វើឲ្យខ្លួនឯងមិនមានសុខភាពល្អទៅវិញទេ បើសិនជាព្យាយាមសម្រកទម្ងន់នៅពេលនេះ។
_រឿងនេះមានន័យថា អ្នកកំពុងតែទទួលបានរាងកាយជាមនុស្សស្រី ពេញលក្ខណៈទៅវិញទេ។ ដូច្នេះ គ្រាន់តែបន្តញ៉ាំអាហារផ្តល់សុខភាពបន្ថែមទៀត និងហាត់ប្រាណជាទៀងទាត់ទៅបានហើយ។
_សាច់ដុំឃើញថាធំជាងមុន និងរឹងមាំជាងមុន ប៉ុន្តែ វាមិនបានបង្ហាញអ្វី ច្រើនដូចសាច់ដុំមនុស្សប្រុសឡើយ។
_ចំពោះសុដន់ គឺចាប់ផ្តើមលូតលាស់ហើយ។ ដំបូងឡើយ វាមានការហើមតូចមួយ នៅក្រោមក្បាលដោះ បន្ទាប់មកសុដន់ទាំងមូល ចាប់ផ្តើមរីកធំទៅៗ។
_ចំពោះការមករដូវដំបូង ក៏ចាប់ផ្តើមកើតឡើងដែរ។
_អ្នកប្រហែលជាអាចឃើញ មានទឹករំអិលសដូចជាចាហ៊ួយ ចេញពីទ្វារមាសមុនពេល ឬនៅចន្លោះ ពេលមករដូវមិនខាន។ ប៉ុន្តែកុំបារម្ភអី វាគ្រាន់តែជាជាតិទឹក សម្រាប់លាងសម្អាតតំបន់ទ្វារមាសប៉ុណ្ណោះ។
_ក្រោយពីបានដឹងអំពីការប្រែប្រួលទាំងនេះហើយ តើវាមានចូលចំណុចខ្លះរបស់អ្នក ទាំងគ្នាដែរទេ?

ប្រភព ៖ cen

 

  • ដឹង​អត់ថា មនុស្ស​ស្រី​ពេល​ពេញវ័យ មាន​អ្វី​ប្រែប្រួល​ខ្លះ​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:សុខភាព
Tags: