ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

កិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ដែលគេតែងតែហៅថាជំនួប G20 នោះ គឺត្រូវបានធ្វើឡើងប្រចាំឆ្នាំ ដោយប្រទេសជាសមាជិក នឹងក្លាយជាម្ចាស់ផ្ទះប្ដូរវេនគ្នា ហើយក្នុងឆ្នាំ២០១៦នេះ ចិនទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដោយវាត្រូវបានធ្វើឡើងក្នុងទីក្រុង Hangzhou ទីក្រុងនៃមនុស្សជាង៩លាននាក់ តែឥឡូវនេះ Hangzhou បានក្លាយជាទីក្រុងខ្មោចហើយ ។

ជាទីក្រុងធំបំផុតទី៤នៃប្រទេសចិន Hangzhou ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលំដាប់ពិភពលោកនេះ ជាហេតុធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង រឹតបន្តឹងសន្តិសុខក្នុងទីក្រុងនេះខ្លាំងបំផុត រហូតដល់ប្រកាសឲ្យភោជនីយដ្ឋាន ហាងលក់ទំនិញតាមផ្លូវជាច្រើនបិទទ្វារបណ្ដោះអាសន្ន ក្រុមហ៊ុនផ្អាកដំណើរការមួយរយៈ បិទផ្លូវខ្វាត់ខ្វែងពេញទីក្រុង ហើយរដ្ឋាភិបាលជំរុញឲ្យប្រជាជនធ្វើដំណើរចេញពីក្រុង ឯទាហានបំពាក់អាវុធធុនធ្ងន់ឈរយាមកាម មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនចិនទាំងឡាយមិនត្រូវបានអនុញ្ញាត ឲ្យធ្វើសកម្មភាពសង្គមផ្សេងៗទេ ។

តំបន់ដែលត្រូវទទួលមេដឹកនាំក្រុមប្រទេសទាំង២០ឲ្យស្នាក់នៅ ត្រូវបានដាក់ទាហាន និងបំពាក់ដោយអាវុធធុនធ្ងន់ជាច្រើនសម្រាប់ការពារ ក្នុងនោះរួមមានទាំងតំបន់ទេសចរណ៍ដែលល្បីបំផុតប្រចាំក្រុង Hangzhou នោះគឺបឹង West Lake ដែលមេដឹកនាំទាំងឡាយ នឹងទៅធ្វើទស្សនកិច្ចផងដែរ ដោយឡែករនាំងដែកប្រវែងជាង៣២គីឡូម៉ែត្រ ត្រូវគេពង្រាយពាសពេញទីក្រុង ។

ប្រជាជនជាង២លាននាក់បានចាកចេញពីក្រុង ដោយរដ្ឋាភិបាលតម្រូវឲ្យអ្នកធ្វើការទាំងឡាយ ទទួលបានថ្ងៃឈប់សម្រាករយៈពេលវែង រួមទាំងមានប្រាក់ខែ (Paid leaves) ផ្ដល់ជូនដោយក្រុមហ៊ុនទាំងឡាយផងដែរ ដោយឡែកអ្នករកស៊ីតូចតាច និងភោជនីយដ្ឋានតាមដងផ្លូវវិញ ត្រូវអាជ្ញាធរបញ្ជាឲ្យផ្អាកដំណើរការមួយរយៈ តែមានភោជនីយដ្ឋានខ្លះ តម្រូវឲ្យបើកទ្វារទាំងគ្មានភ្ញៀវ ដើម្បីលើកមុខមាត់ទីក្រុង ជាជាងបិទគ្រប់ហាង គ្មានសល់សូម្បីតែមួយ ។

បឹង West Lake ជាកន្លែងដែលល្បីបំផុត ត្រូវគេយាមកាមយ៉ាងតឹងរ៉ឹងបំផុត តែក្នុងនោះដែរ ក៏មានភ្ញៀវទេសចរខ្លះត្រូវបានគេអនុញ្ញាតឲ្យចូលទស្សនាដែរ ដោយមូលហេតុគឺ ដើម្បីកុំឲ្យវាស្ងាត់ជ្រុលពេក ដល់ថ្នាក់មនុស្សម្នាក់ក៏គ្មាន ។

នៅតាមផ្លូវចូលមកកាន់ក្រុង Hangzhou អាជ្ញាធរដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៣កន្លែង ហើយក៏មានបំពាក់ដោយអាវុធធុនធ្ងន់ដែរ ។ ដោយឡែកប្រជាជនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ រស់នៅក្នុងភាពទំនើប នៅក្បែរតំបន់ស្នាក់នៅរបស់មេដឹកនាំប្រទេសទាំង២០នោះវិញ ពួកគេត្រូវបានអាជ្ញាធរផ្ដល់ជាថវិកាលើកទឹកចិត្ត សម្រាប់ឲ្យពួកគេធ្វើដំណើរចេញពីផ្ទះឲ្យអស់ ក្នុងកំឡុងកិច្ចប្រជុំដំណើរការ ។

មនុស្សមួយចំនួនដែលមិនបានធ្វើដំណើរ ហើយរស់នៅក្បែរចំណុចដែលគេមានការយាមកាមតឹងរ៉ឹងបំផុតនោះ អាចចេញចូលតំបន់បាន តែមិនអាចប្រើយានយន្តបានទេ ដោយពួកគេត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ ហើយត្រូវប៉ូលិសឆែកឆេរយ៉ាងម៉ត់ចត់បំផុត ។ សូមបញ្ជាក់ថា ប៉េកាំងបានចំណាយប្រាក់អស់១.៥ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញទឹកចិត្តឲ្យប្រជាជន ធ្វើដំណើរចេញពីក្រុង ក្នុងថ្ងៃកិច្ចប្រជុំនេះ ។

គួររម្លឹកថា វាមិនមែនជារឿងចម្លែកទេ ដែលរដ្ឋាភិបាលម្ចាស់ផ្ទះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការការពារដល់ចំណុចខ្ពស់បំផុត ពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលំដាប់ថ្នាក់ពិភពលោកដូចនេះនោះ តែការបំផ្ទុះគ្រាប់បែកនៅស្ថានទូតចិន ក្នុងរដ្ឋធានីប្រទេស Kyrgyzstan កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក៏ជាមូលហេតុមួយនៃការបង្កើនសុវត្ថិភាពក្នុងក្រុង Hangzhou ដែរ មិនត្រឹមតែប៉ុណ្ណោះ ប៉េកាំងក៏ព្យាយាមរារាំងលទ្ធភាពនៃការធ្វើបាតុកម្មទាំងឡាយ ដើម្បីទាមទារចំណាប់អារម្មណ៍ពីបុគ្គលមានឥទ្ធិពលលើលោកទាំងនោះដែរ ៕
ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20

ប្រែសម្រួល៖ kqube
ប្រភព៖ scmp

  • ទីក្រុងនៃមនុស្ស៩លាននាក់ ក្លាយជាទីក្រុងស្ងាត់ជ្រងំ ដោយសារជំនួប G20已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: