ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ ក្រោយ​ពី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់បាន​រើស​ថង់​ខ្មៅ​មួយនៅ​កន្លែង​ចាក់សំរាម ​លើ​ផ្លូវ​បេតុង​ជាប់​របង​សួន​ឧ​ហ្សា​កម្ម​កា​ណា​ឌី​យ៉ា ស្ថិតក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​មកស្រាយ​មើល ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ទារក​​ដែល​សង្ស័យ​ថា ទើបនឹង​កើតចោលយ៉ាងអាណោចអាធ័ម​ ។

ប្រភព​ឱ្យ​ដឹង​ថា គេ​មិនដឹង​​ទារក​នេះ​ ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​មិនដឹង​ពី​អត្តសញ្ញាណ​អ្នក​ដែល​យក​ថង់​ទារក​នេះ​​ចោល​​ដែរ ។ ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​ពី​ក្តី​អាណិតអាសូរ​ដល់​សាកសព​ទារក មិន​គួរ​ណា​ អ្នក​បង្កើត​មានចិត្ត​អាក្រក់​​ព្រៃផ្សៃបែប​នេះទេ គួរ​ណាស់​យកសព​ទៅ​កប់​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត កាលពីវេលាម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ មានករណីបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញសពទារកទំនង ដូចជាបង្កើតមិនរួច ហើយទារកស្លាប់។

ក្បែរផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអាណិតអាសូរ ទើបលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំឲ្យកំលាំងប្រជាការពារ របស់លោកធ្វើការចាត់ចែង រៀបចំរកទីកន្លែងល្អ ដើម្បីបញ្ចុះសពទារកនោះ ឲ្យបានត្រឹមត្រូវ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង

ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង

ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង

ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង

ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង