«ស្ពានកញ្ចក់» ចិនខ្ពស់បំផុតពិភពលោកត្រូវបានប្រកាសបិទ បន្ទាប់បើក​ឲ្យប្រើប្រាស់​បាន២សប្តាហ៍ ដោយសារចំនួនភ្ញៀវទេសចរច្រើនពេក

ស្ពានក្រាលកញ្ចក់ខ្ពស់ និងវែងបំផុតក្នុងពិភពលោក ត្រូវបានបង្ខំចិត្តបិទជាបណ្តោះអាសន្ន ក្នុងគោលបំណងដើម្បីថែទាំ និងធ្វើឲ្យកាន់តែប្រសើរជាងមុននូវផ្នែកផ្ទៃខាងក្នុងរបស់វា បន្ទាប់ពីចំនួនភ្ញៀវទេសចរដ៏ច្រើនលើសលប់ បាននាំគ្នាដើរឆ្លងកាត់លេងកំសាន្តពេញៗក្នុង១ថ្ងៃៗ ។

អ្នកនាំពាក្យម្នាក់មកពីតំបន់ទេសចរណ៍ដ៏ទាក់ទាញនេះ បានប្រាប់ថា ស្ពានក្រាលកញ្ចក់នេះអាចផ្ទុកចំនួនមនុស្ស ៨០០ នាក់ នៅក្នុងពេលតែមួយ ហើយវាទទួលបានភ្ញៀវទេសចរប្រមាណ ១០ ម៉ឺននាក់ ក្នុង១ថ្ងៃៗ ចាប់តាំងពីបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការរួចមក ។

អ្នកនាំពាក្យរូបនោះ នៅបានទទួចឲ្យដឹងថា កម្រាលកញ្ចក់នៃស្ពាននេះ គឺសុវត្ថិភាព ពោលគឺពុំទទួលនូវការខូចខាត ឬ ប្រេះស្រាំអ្វីនោះឡើយ, ប៉ុន្តែ ត្រូវការធ្វើការថែទាំ ក៏ដូចជាត្រួតពិនិត្យបច្ចេកទេសឡើងវិញ ដើម្បីធានាគុណភាពជូនភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តលើសពីការរំពឹងទុក ។

គួរបញ្ជាក់ថា «ស្ពានក្រាលកញ្ចក់» នេះ ត្រូវបានកកសាងឡើងមានប្រវែង ៤៣០ ម៉ែត្រ ស្ថិតនៅពីលើជ្រលងភ្នំកម្ពស់ ៣០០ ម៉ែត្រ ដោយចំណាយទឹកប្រាក់អស់ ៣,៤ លានដុល្លារអាមេរិក។ វាត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ និងផ្អាកដំណើរការជាបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ ៕

 

 


«ស្ពានកញ្ចក់» ចិនខ្ពស់បំផុតពិភពលោកត្រូវបានប្រកាសបិទ បន្ទាប់បើក​ឲ្យប្រើប្រាស់​បាន២សប្តាហ៍ ដោយសារចំនួនភ្ញៀវទេសចរច្រើនពេក

ប៉ូលីសអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់ ត្រូវបានដកហូតតំណែង

«ស្ពានកញ្ចក់» ចិនខ្ពស់បំផុតពិភពលោកត្រូវបានប្រកាសបិទ បន្ទាប់បើក​ឲ្យប្រើប្រាស់​បាន២សប្តាហ៍ ដោយសារចំនួនភ្ញៀវទេសចរច្រើនពេក

​ដើម្បីទប់ស្កាត់ Zika កម្ពុជាបំពាក់ម៉ាស៊ីនស្ទង់សីតុណ្ហភាព​មនុស្ស នៅតាមច្រកអន្តរជាតិ