របៀបប្រលាក់ ត្រីងៀត

របៀបប្រលាក់ ត្រីងៀត

បើនិយាយពីរឿងធ្វើត្រីងៀតវាពិតជា មានការលំបាកចំពោះបងៗខាងស្រ្តីយើងមួយចំនួនធំ ព្រោះថាការធ្វើត្រីងៀតនេះអាចជួបបញ្ហាមួយគឺ ស្អុយ ទុកមិនបានយូ។ តែពេលនេះប្រហែលជាលែងខ្វល់ទៀតយើង ព្រោះខាងក្រោមនេះជារបៀបធ្វើ ត្រីងៀត ដែលអាចទុកបានរយៈពេលយូ ៖
‪គ្រឿងផ្សំ‬

  • ត្រីឆ្តោ ឬត្រីរស ៣ គីឡូ (ធ្វើហើយ)
  • អំបិល ១ ខាំ
  • ស្ករ ២ ខាំ
  • ប៊ីចេងបន្តិច

‪របៀបធ្វើ‬

  1. ត្រី (ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។
  2. យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។
  3. លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
  4. យកត្រីដែលប្រលាក់ រួចដាក់ច្រកថង់អោយជិតល្អ បន្តាប់មកយកទៅ ក្លាសេទឹកកកពី ២ ម៉ោង ទៅ ១ ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ ថ្ងៃជាការស្រេច៕

* បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់៕

ប្រភព ៖ camlocation