ដឹង​អត់ថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​លេបថ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​?

បើសិនជាអ្នកជាមនុស្សម្នាក់ដែលមិនបានយកចិត្តទុកដាក់ទៅលើការចៀសវាងការប្រើគ្រឿងស្រវឹងនៅពេលប្រើថ្នាំសង្កូវទេ អ្នកត្រូវតែយល់ដឹងផងថា វាអាចនឹងប៉ះពាល់ដល់ក្រពះបាន។ មិនត្រឹមតែប៉ុណ្ណោះ ការញ៉ាំគ្រឿងស្រវឹងជាមួយថ្នាំអាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំ ដែលជាហេតុនាំឲ្យថ្នាំនោះប្រើទៅគ្មានប្រសិទ្ធភាព។ ការញ៉ាំគ្រឿងស្រវឹងជាមួយថ្នាំមានឥទ្ធិពលមិនល្អខុសៗគ្នាជាច្រើនអាស្រ័យទៅតាមប្រភេទរបស់ថ្នាំ របៀបដែលវាធ្វើការ និងកម្រិតនៃការប្រើប្រាស់។ ដូច្នេះបើសិនជាថ្នាំ និងគ្រឿងស្រវឹងធ្វើការក្នុងរាងកាយក្នុងរបៀបស្រដៀងគ្នា វាអាចបង្កើនឥទ្ធិពលរបស់ថ្នាំនោះបាន តែបើសិនជាធ្វើការផ្ទុយគ្នាវិញ វាអាចកាត់បន្ថយប្រសិទ្ធភាពថ្នាំនោះបាន។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗរបស់អ្នកដែលអ្នកមិនគួរណាប្រើជាមួយគ្រឿងស្រវឹងឡើយ។

ដឹង​អត់ថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​លេបថ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​?
_ថ្នាំប្រភេទទឹកសេរ៉ូក្អក និងថ្នាំបន្ទន់លាមកមានជាតិអាល់កុល ១០ភាគរយហើយ។ ដូច្នេះបើសិនជាអ្នកប្រើថ្នាំទាំងនេះជាមួយគ្រឿងស្រវឹងទៀត វានឹងបង្កើនចំនួនជាតិអាលកុលក្នុងរាងកាយ នឹងបន្ថយឥទ្ធិពលថ្នាំបាន។
_គ្រឿងស្រវឹងពេលប្រើជាមួយថ្នាំបំបាត់ការឈឺចាប់ ប្រហែលជាធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការខូចផ្លូវក្រពះពោះវៀនបាន។ រោគសញ្ញារបស់វាមានដូចជា ឈឺក្នុងក្រពះ ក្អួត ចង្អោជាដើម។
_បើសិនជាអ្នកប្រើថ្នាំផ្សះ ឬថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺអេដស៍ជាមួយគ្រឿងស្រវឹង វាប្រហែលជាអាចកាត់បន្ថយឥទ្ធិពលរបស់ថ្នាំបាន។ ជាមួយគ្នានេះដែរ វាអាចនាំឲ្យមានផលវិបាកដល់សុខភាពនានាច្រើនទៀតដូចជា សន្លឹម វិលមុខ ចលនាដៃជើតខូចខាត មានបញ្ហាដល់ការចងចាំ ចង្អោ ឈឺក្រពះ ឬក្អួត។ សញ្ញាទាំងអស់នេះអាចកើតឡើងក្រោយពីញ៉ាំគ្រឿងស្រវឹងតែបន្តិចប៉ុណ្ណោះ៕

ដឹង​អត់ថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​លេបថ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​?

ប្រភព ៖ cen

  • ដឹង​អត់ថា​ហេតុអ្វី​បានជា​គេ​មិន​ឲ្យ​លេបថ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ចំនេះដឹង
Tags: