សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា នឹង​ប្តូរ​ជូន Galaxy Note7 ថ្មី ជំនួស Galaxy Note7 ដែល​ទើប​ចេញ​លក់​

សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ផលិត​ផលិត​ផល​ដែល​មាន​គុណភាព​ខ្ពស់ និង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​រាល់​ឧបទ្ទវហេតុ​ដែល​បាន​ផ្តល់​ព័ត៌មាន​ដោយ​ អតិថិជន។ ដើម្បី​ឆ្លើយ​តប​នឹង​ករណី​ដែល​បាន​កើត​ឡើង​ចំពោះ Galaxy Note 7 ថ្មី​នេះ Samsung បាន​ស៊ើប​អង្កេត​យ៉ាង​ល្អិតល្អន់ ហើយ​រក​ឃើញ​ថា​វា​ជា​បញ្ហា​របស់​ថ្ម​ទូរសព្ទ។

 

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ហេតុការណ៍​ណា​កើត​ឡើង​ចំពោះ​ថ្ម​របស់​ Galaxy Note 7 ដែល​បាន​ចែក​ចាយ​នៅ​កម្ពុជា​នៅ​ឡើយ។ ប៉ុន្តែ សម្រាប់​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា សុវត្ថិភាព​អតិថិជន គឺ​ជា​កត្តា​ចម្បង ដូច្នេះ​ក្រុមហ៊ុន​បាន​សម្រេច​ផ្អាក​ការ​លក់ Galaxy Note 7 ថ្មី​ជា​បណ្តោះ​អាសន្ន។

 

អតិថិជន​ទាំង​ឡាយ​ណា​ដែល​បាន​ទិញ Galaxy Note 7 យក​ទៅ​ប្រើ​ប្រាស់​ហើយ​នោះ ក្រុមហ៊ុន​ស្ម័គ្រ​ចិត្ត​ប្តូរ​ជូន​ទូរសព្ទ​ម៉ូដែល​ដូច​គ្នា​ថ្មី​មួយ នា​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ទៀត។

 

សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា នឹង​ប្តូរ​ជូន Galaxy Note7 ថ្មី ជំនួស Galaxy Note7 ដែល​ទើប​ចេញ​លក់​

 

​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា ទទួល​ស្គាល់​ថា ហេតុការណ៍​នេះ​បង្ក​ភាព​មិន​ងាយ​ស្រួល​ដល់​អតិថិជន ប៉ុន្តែ​នេះ​ជា​ដំណោះ​ស្រាយ​ដ៏​ប្រសើរ ដើម្បី​ធានា​ឲ្យ​បាន​ថា សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា នៅ​តែ​បន្ត​ផ្តល់​ជូន​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ដល់​អតិថិជន​របស់​ខ្លួន។ ក្រុមហ៊ុន​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​ទាំង​អស់​ ដើម្បី​ធានា​ឲ្យ​បាន​ថា រាល់​ការ​ផ្លាស់​ប្តូរ​ទាំង​ឡាយ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

 

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​មជ្ឈមណ្ឌល​បម្រើ​សេវាកម្ម​ តាម​រយៈ​លេខ ០២៣ ៩៩៣ ២៣២ ចាប់​ពី​ថ្ងៃ​ចន្ទ ទី៥ កញ្ញា ២០១៦ នេះ​ត​ទៅ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម