បិទផ្លូវព្រឹកនេះ៖ «ពិតជាឈឺចាប់ណាស់ ទោះអង្វរសុំបើកផ្លូវឡានមួយចូល ដើម្បីយកប៉ាខ្ញុំទៅពេទ្យ…»

«ពិតជាឈឺចាប់ណាស់ ទោះអង្វរសុំបើកផ្លូវឡានមួយចូលដើម្បីយកប៉ាខ្ញុំទៅពេទ្យ ខណៈដែលគាត់កំពុងថ្ងូរឈឺចាប់ក្នុងឡានត្រូវការព្យាបាល ហេតុអីឃោរឃៅ ដាច់ធម៌មេត្តាម្ល៉េះ ខ្ញុំគ្មានអាវុធ គ្មានកាំភ្លើង ហេតុអីខ្លាចដល់ថ្នាក់នឹង? ទាំងដែលពួកអស់លោកប្រដាប់ដោយអាវុធគ្រប់ៗដៃ» នេះជាសារដែលបានសរសេរនៅលើទំព័រហ្វេសប៊ុកឈ្មោះLaneth Lana អមដោយរូបថតបុរសចំណាស់ម្នាក់សម្រាកក្នុងរថយន្ត។

គួរបញ្ជាក់ថា ព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ កងកម្លាំងសមត្ថកិច្ច បានដាក់ដាក់រនាំងបិទកំណាត់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង។ ហើយក៏មានផងដែរ ពលរដ្ឋមួយចំនួនបានសម្តែងការមិនពេញចិត្ត និងត្អូញត្អែរពីការកក់ស្ទះមិនអាចធ្វើដំណើរទៅបំពេញការងារបាន។

ការបិទផ្លូវដែលនាំមានការក្តៅក្រហាយពីពលរដ្ឋដែលធ្វើដំណើរមួយចំនួននេះ គឺដើម្បីរារាំងមិនឲ្យមានការដង្ហែរក្បួនចេញពីទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិ យកញត្តិទៅដាក់នៅតាមស្ថានទូតនានានោះឡើយ៕

ប្រភព៖ វាយោ


Related Posts