ឆេះទ្រង់ទ្រាយធំ រោងចក្រផលិតទឹកផ្លែឈើ «យ៉ូស» ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា អគ្គិភ័យ​បាន​លេបត្របាក់​​​រោង​ចក្រ​ផលិត​ទឹក​ផ្លែឈើ​ «យ៉ូស​» ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស បណ្តាលឱ្យមានផ្សែង​ហុយខ្មួលខ្មាញ់ពេញ​រោងចក្រ និង​​ឆេះខូច​ខាត​​យ៉ាង​ដំណំ ដែលជំហានដំបូង គេនៅមិនទាន់​ដឹងពី​មូល​ហេតុច្បាស់​នោះទេ តែ​សង្ស័យ​ថា អាច​មកពីទុស្សេ​ខ្សែភ្លើង ។

ហេតុការណ៍នេះ​ កើតឡើង​កាលពីវេលាម៉ោង​ជាង១២​ថ្ងៃត្រង់​ថ្ងៃទី​០៥ កញ្ញា ២០១៦​ ស្ថិតនៅ​រោងចក្រ​ផលិត​ទឹកផ្លែឈើ «យ៉ូស» ក្នុង​សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ខណៈ រថយន្ត​ពន្លត់ជាច្រើន​គ្រឿង​បានចុះទៅអន្តរាគមន៍​នៅកន្លែងកើតហេតុ ។