ក្រុមប៉េតង់កម្ពុជា ឈ្នះមេដាយមាស នៅវៀតណាម

ក្រុមប៉េតង់របស់កម្ពុជា នៅតែអាចរក្សាបាននៅការឈ្នះមេដាយមាស និងសំរឹទ្ធ ក្នុងការប្រកួតកីឡាប៉េតង់អន្តរជាតិក្នុងពិធីវប្បធម៌នៃទីក្រុងហូជីមិញ លើកទី២៥ របស់ប្រទេសវៀតណាម(The 25th Ho Chi Minh City Laboure Culture Palace Petanque International Championship)។

mm2

សម្រាប់ការប្រកួតនេះ មានប្រទេសចំនួន៥បានចូលរួម ក្នុងនោះមានប្រទេសវៀតណាម កម្ពុជា ឡាវ ថៃ និងម៉ាឡេស៊ី ប៉ុន្តែបើតាមកីឡាការិនីជើងចាស់ អ៊ុំ ចន្ទ្រា ដែលបានចូលរួមក្នុងការប្រកួតនោះដែរ បានឲ្យដឹងថា ប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះ បានបញ្ជូនក្រុមប៉េតង់នៅគ្រប់ខេត្តរបស់ខ្លួនមកប្រកួតក្នុងពិធីនេះ។

mm1

កីឡាការិនីរូបនេះបានប្រាប់បន្ថែមថា នៅក្នុងការប្រកួតនោះ កម្ពុជា បានឈ្នះមេដាយមាស ក្នុងការប្រកួតវាយយកពិន្ទុផ្នែកនារីពីអាយុ១៨ឆ្នាំដល់២៣ឆ្នាំ រីឯការប្រកួតជាក្រុមនារី ដែលមានសរុបទាំងអស់១២ក្រុមនោះ គឺកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៣ ដោយទទួលបានមេដាយសំរឹទ្ធ ហើយក្រុមប៉េតង់របស់កម្ពុជាមួយនេះ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃអាទិត្យ ម្សិលមិញ៕

mm3

The post ក្រុមប៉េតង់កម្ពុជា ឈ្នះមេដាយមាស នៅវៀតណាម appeared first on CamboSport.