គ្រូបង្វឹក Coleman៖ Bale ត្រៀមរួចរាល់សម្រាប់វេលស៍

ខ្សែប្រយុទ្ធ Gareth Bale នឹងបោះជំហានជាលើកទី ១ របស់គេនៅលើផ្លូវឆ្ពោះទៅកាន់ការប្រកួតជម្រុះ World Cup ខណៈដែលក្រុមជម្រើសជាតិវេលស៍ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ុលដាវី នៅរាត្រីនេះ ហើយលោក Chris Coleman ដែលជាអ្នកចាត់ការទូទៅ ជឿជាក់ថា រូបគេកាន់តែមានភាពមុតស្រួចជាងមុន។

gareth-bale

Bale វ័យ ២៧ ឆ្នាំ បានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ ខណៈដែលក្រុមជម្រើសជាតិវេលស៍ បានបង្កើតភាពអស្ចារ្យតាមរយៈការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Euro ឆ្នាំ ២០១៦។

បច្ចុប្បន្ន ការប្រជែងផ្សេងៗដែលកំពុងតែស្ថិតនៅចំពោះមុខរបស់គេ គឺការបន្តបង្ហាញពីភាពខ្លាំងនោះតាមរយៈការជួយឲ្យក្រុមជម្រើសជាតិវេលស៍ ឈានទៅប្រកួត World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ហើយលោក Coleman បញ្ជាក់ថា តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះកំពុងតែស្រេកឃ្លានក្នុងការបង្កើតប្រវត្តិសាស្ត្រជាច្រើនទៀត។

នៅមុនពេលការប្រកួតពូល D នៅកីឡដ្ឋាន Cardiff City លោក Coleman បានប្រាប់ឲ្យដឹងថា៖ «Gareth Bale បានរកគ្រាប់បាល់បញ្ចូលទី ក្រោយពីលេងបានត្រឹមតែរយៈពេល ៧៥ វិនាទីក្នុងការប្រកួតបើកឆាកនៃរដូវកាលនេះរបស់ក្រុម Real ជាមួយនឹងក្រុម Real Sociedad ប៉ុន្តែ ខ្ញុំមិនមានការសង្ស័យចំពោះសមត្ថភាពរបស់គេនោះឡើយ»៕

The post គ្រូបង្វឹក Coleman៖ Bale ត្រៀមរួចរាល់សម្រាប់វេលស៍ appeared first on CamboSport.