O’Shea និង Coleman ជាពីរបួសត្រៀមខ្លួនឲ្យអៀរឡង់ ជួបស៊ែប៊ីយប់នេះ

កីឡាករទាំងពីរគឺ Seamus Coleman និង John O’Shea នៃសាធារណៈអៀរឡង់ សុទ្ធតែបានជាសះស្បើយពីរបួស និងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ជាមួយប្រទេស ស៊ែប៊ីនារាត្រីថ្ងៃចន្ទនេះ។

Republic_duo

ខ្សែបម្រើការពាររបស់ក្លិប Everton, Coleman ដែលរបួសត្រង់ភ្នែកគោល និងខ្សែការពារកណ្តាលរបស់ឆ្មាខ្មៅ Sunderland, O’Shea ដែលរបួសត្រង់ត្រគៀក បានត្រលប់មកចូលរួមហ្វឹកហាត់នៅ Belgrade ហើយ។

លោក Martin O’Nell គ្រូបង្វឹកក្រុមជម្រើសជាតិ អៀរឡង់នេះ បាននិយាយថា «Seamus បានទទួលរងរបួស មុនពេលចាប់ផ្តើមរដូវកាលថ្មី ប៉ុន្តែរូបគេបានលេងសាកល្បងបានខ្លះ និង បានជាសះស្បើយហើយ»។

Seamus Coleman គឺជាបេក្ខភាពក្នុងការទទួលដំណែងជំនួស កីឡាករ Robbie Keanse ជាប្រធានក្រុម ក្រោយពីខ្សែប្រយុទ្ធរបស់ LA Galaxy នេះបានចូលនិវត្តន៍។

រីឯ O’Shea អាចត្រូវប្រឈមនឹង ខ្សែប្រយុទ្ធស៊ែប៊ី Aleksandar Mitrovic របស់ក្លិប Newcastle ដែលបានស៊ុតបញ្ចូលទីឆ្មាខ្មៅ Sunderland ក្នុងការប្រកួតស្មើ ១-១ កាលពីខែមិនា ខណៈ ស៊ែប៊ី នឹងគ្មានកីឡាករ Aleksandar Kolarov និង Nemanja Matic សម្រាប់ការប្រកួតនៅកីឡដ្ឋាន Crvena Zvezda។

អៀរឡង់ នឹងប្រជែងក្នុងការប្រកួតជម្រុះ World Cup នៅប្រទេសរុស្ស៊ីនេះ ជាមួយប្រទេស វែលស៍, អូទ្រីស, ម៉ុលដាវី និង ស៊ែប៊ី នៅក្នុងពូល D៕

The post O’Shea និង Coleman ជាពីរបួសត្រៀមខ្លួនឲ្យអៀរឡង់ ជួបស៊ែប៊ីយប់នេះ appeared first on CamboSport.