Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

Keisuke Honda ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​របស់​ក្លឹប​ AC Milan ​បាន​លើក​ឡើង​ថា ក្រុម​សាមូរ៉ៃ​ខៀវ​ជប៉ុន​ ត្រូវ​តែ​​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ​​ឲ្យ​បាន ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ World Cup 2018 ​​​នៅ​ទីក្រុង​បាង​កក​​​យប់​​ថ្ងៃ​អង្គារ​ស្អែក​នេះ។

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

Keisuke Honda ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ជប៉ុន (សក់ស)

 

ជប៉ុន​ បាន​ភ្លាត់​ចាញ់​អារ៉ាប់រួម ២-១ ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​សប្ដាហ៍​មុន​ ដូច្នេះ​ពួកគេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​បំផុត​ដើម្បី​ធានា​អាច​​ជាប់​លេង​ World Cup នៅ​រុស្សី ខណៈ​ដែល​ក្នុង​ពូល​ B ​មាន​ក្រុម​ខ្លាំងៗ​ច្រើន​ដូច​ជា​អូស្ត្រាលី អ៊ីរ៉ាក់…ជា​ដើម។ រីឯ​ថៃ ​ប្រកួត​ដំបូង​ក្នុង​ពូល​សប្ដាហ៍​មុន​ ក៏​​​​​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត ១-០ ទាំង​​មិន​អស់​ចិត្ត​ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ចុង​ម៉ោង។

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

ក្រុមជម្រើសជាតិថៃ ហ្វឹកហាត់

 

យ៉ាងណាក្ដី Honda បាន​ប្ដេជ្ញា​​ថា​នឹង​យក​ឈ្នះ​ថៃ​ឲ្យ​បាន និង​​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់​ ទោះ​មាន​សម្ពាធ​ខ្លាំង​​យ៉ាង​ណា​ក៏​ដោយ។ កីឡាករ​វ័យ​​៣០​ឆ្នាំ​ បាន​និយាយ​នៅ​​ទីក្រុង​បាងកក​យប់​មិញ​ថា៖ “យើង​ត្រូវ​តែ​ប្រយុទ្ធ​ ​និង​​មាន​គោល​បំណង​ចង់​ឈ្នះ​​គ្រប់​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់។ យើង​ត្រូវ​លេង​ប្រកួត​បន្ទាប់ ជាមួយ​នឹង​ទំនុក​ចិត្ត និង​គិត​ពី​វិជ្ជមាន។ យើង​មាន​សម្ពាធ​តាំង​ពី​ពេល​ចាប់​ផ្ដើម ប៉ុន្តែ​យើង​ក៏​​​ធ្លាប់​​ជួប​​សម្ពាធ​​​ខ្លាំង​ជាង​នេះ​កាល​ពី​មុន​ដែរ ​ដូច្នេះ​យើង​ត្រូវ​តែ​ប្រឈម​មុខ​ និង​តតាំង​ទាំង​អស់​គ្នា”។

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

 

ថៃ នឹង​បើក​ទ្វារ​កីឡដ្ឋាន​ជាតិ​ Rajamangala National Stadium ​ស្វាគមន៍​ជប៉ុន​ ដែល​មាន​តារា​ល្បីៗ​ដូច​ជា Honda, Shinji Kagawa, Shinji Okazaki, Maya Yoshida…​នា​វេលា​ម៉ោង​០៧:១៥​នាទី​យប់​ស្អែក​ និង​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ថៃ Channel 7 ផង​ដែរ៕

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

 

Honda ​​ថា​​ជប៉ុន​ ត្រូវ​តែ​ឈ្នះ​ថៃ​ និង​​ចង់​​ឈ្នះ​​គ្រប់​​ប្រកួត​ដែល​នៅ​សល់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Bangkokpost