វែល​ចង់​ទៅ​លេង​ World Cup លើ​ដំបូង​ក្នុង​រយៈ​ពេល​៥៨​ឆ្នាំ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វែល​នឹង​​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រកួត​ជម្រុះ​របស់​ខ្លួន​ ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ម៉ុលដូវ៉ា​ ក្នុង​ទឹកដី​របស់​ខ្លួន​ នា​កីឡដ្ឋាន Cardiff City ។

  វែល​ចង់​ទៅ​លេង​ World Cup លើ​ដំបូង​ក្នុង​រយៈ​ពេល​៥៨​ឆ្នាំគ្រូបង្វឹកវែល លោក​ Chris Coleman

 

ក្រោយ​ធ្វើ​ព្យុះ​ភ្លៀង​សឹង​មិន​គួរ​ឲ្យ​ជឿ​នៅ​ Euro ​ដោយ​ឡើង​រហូត​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ លោក​ Chris Coleman ជា​គ្រូ​បង្វឹក​ប្ដេជ្ញា​ថា​នឹង​នាំ​ក្រុម​ឆ្ពោះ​ទៅ​កាន់​ World Cup បន្ដ​ទៀត​បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​វែល​ខកខាន​តាំង​ពី​ឆ្នាំ​ ១៩៥៨​មក​ ពោល​គឺ រយៈ​ពេល​​ជិត​​៦០​ឆ្នាំ​ទៅ​ហើយ​។

 

អតីត​គ្រូ​បង្វឹក​ក្រុម​ Fulham វ័យ​ ៤៦​ឆ្នាំ​ បាន​ថ្លែង​ថា៖ “អ្វី​ដែល​បាន​កើត​ឡើង​នៅ​ Euro គឺជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ និង​ក្រុម​ទាំង​មូល។ បើ​អ្នក​ដឹកនាំ​ក្លឹប​អាជីព​បាន​ជោគជ័យ​ អ្នក​នឹង​មាន​មនុស្ស​មួយ​ទីក្រុង​គាំទ្រ តែ​បើ​អ្នក​ដឹកនាំ​ជម្រើស​ជាតិ​ជោគជ័យ​នោះ​មនុស្ស​មួយ​ប្រទេស​នឹង​គាំទ្រ ហើយ​មាន​មោទនភាព”។

 

យ៉ាង​ណា​ក៏​ដោយ​ ទោះ​ជា​លទ្ធផល​ល្អ​ ឬ​អាក្រក់​ Coleman បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ចប់​ព្រឹត្តិការណ៍​ World Cup នៅ​ប្រទេស​រុស្ស៊ី៕

 

វែល​ចង់​ទៅ​លេង​ World Cup លើ​ដំបូង​ក្នុង​រយៈ​ពេល​៥៨​ឆ្នាំ

 

វែល​ចង់​ទៅ​លេង​ World Cup លើ​ដំបូង​ក្នុង​រយៈ​ពេល​៥៨​ឆ្នាំ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC