ដុត​ម៉ា​កែ​ត​យ៉ាង​ធំ​រំលឹក​ក្រុង​ឡុ​ង​ដ៍​ត្រូវ​មហា​អគ្គី​ភ័យ​ឆាបឆេះ​កាលពី​ឆ្នាំ​1666

ម៉ា​កែ​ត​យ៉ាង​ធំ​មួយ​នៃ​ទីក្រុង​ឡុ​ង​ដ៍ សម័យ​សតវត្ស​ទី​១៧ ត្រូវ​បាន​ដុត​កាលពី​ថ្ងៃ​ទី​៤ កញ្ញា នៅ​ទីលាន TAMISE ដើម្បី​រំលឹក​ខួប​លើក​ទី​៣៥០​នៃ​មហា​អគ្គី​ភ័យ​ដែល​បំផ្លាញ​រាជធានី​អង់គ្លេស​កាលពី​ឆ្នាំ​១៦៦៦ ។

ភ្លើង​បាន​បំផ្លាញ​៨០%​នៃ​ទីក្រុង​ឡុ​ង​ដ៍ គឺ​ឆេះ​ផ្ទះ​អស់​១៣.២០០​ខ្នង ពិសេស​កសាង​ពី​ឈើ ព្រះ​វិហារ​គ្រឹ​ស្ត​៨៧ និង​កា​តេ​ដ្រា​ល​SAINT-PAUL ។ មហាជន​បាន​ប្រមូលផ្តុំ​គ្នា​កាលពី​យប់​ថ្ងៃ​ទី​៤ កញ្ញា នៅ​តាម​មាត់ទន្លេ ដើម្បី​ទស្សនា​ពី​ចម្ងាយ​ដែល​មាន​សន្តិសុខ​ការ​ដុត​ម៉ា​កែ​ត​យក្ស​ធ្វើ​ពី​ឈើ​មាន​ប្រវែង​ដល់​១២០​ម៉ែត្រ តំណាង​ឱ្យ​ទីក្រុង​ឡុ​ង​ដ៍​សម័យកាល​កើត​មាន​មហា​អគ្គី​ភ័យ ។ មាន​ប្រភព​ចេញពី​ហាង​នំប៉័ង​តូច THOMAS FARRIOR នៅ PUDDING LANE ដែល​ភ្លើង​ចាប់​ឆាបឆេះ​រាលដាល​យ៉ាង​ខ្លាំង​នា​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​១៦៦៦ ក្រោយ​រំលង​អធ្រាត្រ​បន្តិច ។ មហា​អគ្គី​ភ័យ​នេះ​អាច​ពន្លត់​បាន​រហូត​ដល់​៣​ថ្ងៃ បន្ទាប់​ពី​ឆាបឆេះ ។ មាន​មនុស្ស​តែ​៦​នាក់​ប៉ុណ្ណោះ​ស្លាប់ ។

ប្រជាជន​ប្រមាណ​៧០.០០០​នាក់ នៃ​ប្រជាជន​ក្រុង​ឡុ​ង​ដ៍​ទាំង​៨០.០០០​នាក់ នៃ​សម័យ​កាលនោះ​ត្រូវ​បោះបង់​ចោលផ្ទះ​សម្បែង ដើម្បី​ទៅ​រស់នៅ​ក្នុង​ជំរំ​ខាងក្រៅ​កំពែង​ក្រុង ៕