ឈ្លើងជាឱសថព្យាបាលជំងឺកាចសាហាវយ៉ាងមានប្រសិទ្ធភាព!

ឈ្លើង ត្រូវបានគេយកប្រើសម្រាប់ការព្យាបាលជំងឺដ៏មានប្រសិទ្ធភាព អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ សព្វថ្ងៃការព្យាបាលជំងឺដោយប្រើ ឈ្លើង បែបនេះក៏នៅតែរក្សាការអនុវត្តដដែលមកដល់បច្ចុប្បន្ន។

បើគិតមកដល់ពេលនេះ រយៈពេល ១២ ឆ្នាំហើយដែលរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុម័តឱ្យប្រើប្រាស់វិធីសាស្ត្រព្យាបាលជំងឺ និងទប់ស្កាត់ជំងឺដោយប្រើឈ្លើង។

តាមកំណត់ត្រាប្រវត្តិសាស្ត្រ ការព្យាបាលដោយប្រើឈ្លើងមានការពេញនិយមខ្លាំងកាលពី ៣៥០០ ឆ្នាំមុន។ ការព្យាបាលប្រភេទនេះចាប់ផ្តើមល្បីល្បាញគ្រប់ប្រទេសលើពិភពលោក។ និន្នាការព្យាបាលរបៀបនេះឈានដល់កម្រិតខ្ពស់បំផុតគឺនៅដើមសតវត្សរ៍ ទី ១៩ នៅពេលឈ្លើងត្រូវបានចាត់ជាសត្វងាយផុតពូជ ដោយសារមនុស្សចាប់វាសម្រាប់គោលបំណងព្យាបាលជំងឺនេះឯង។

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការព្យាបាលជំងឺដោយប្រើឈ្លើង៖

១. ជំងឺត្បៀតសរសៃឈាមបេះដូង
វាអាចព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូងបានគឺដោយសារទឹកមាត់របស់វា ជួយជំរុញលំហូរឈាម និងជំរុញឱ្យប្រសើរឡើងនូវរំញោច Hyperalgesia ឬរំញោចដែលបង្កការឈឺចាប់នៅក្នុងជាលិកា។ អ្នកស្រាវជ្រាវនិយាយថា គេយកឈ្លើង ៤ ទៅ ៦ ក្បាលដាក់លើតំបន់សរសៃជើង ឬតំបន់ប៉ះពាល់ដោយផ្ទាល់។ វាជួយឱ្យដើរបានស្រួល បំបាត់ការឈឺចាប់ និងការហើម។ល។

ទឹកមាត់ឈ្លើងមានប្រសិទ្ធភាពព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង និងអាការៈផ្សេងទៀត ដោយសារវាមានសមាសធាតុពង្រាវឈាមធម្មជាតិ ហើយសមាសធាតុនេះអាចជួយទប់ស្កាត់និងព្យាបាលការកកឈាមក្នុងសរសៃឈាម បាន។

២. ជួយដល់ដំណើរការវះកាត់ ជាពិសេសការវះកាត់សរីរាង្គតូចៗ
មិនមែនគ្រប់ការវះកាត់សុទ្ធតែមិនមានផលប៉ះពាល់នោះទេ។ ក្នុងករណីខ្លះ មនុស្សអាចជួបប្រទះការហូរឈាមច្រើនចេញពីសរសៃឈាមតូចឆ្មារ។ ប្រសិនបើដោះស្រាយមិនបានល្អទេ កោសិកាជាលិកាអាចងាប់។ ក្នុងករណីបែបនេះគេអាចយកឈ្លើងមកជួយឃាត់ឈាមមិនឱ្យហូរច្រើនបាន ដោយសារតែគុណសម្បត្តិនៃទឹកមាត់របស់ឈ្លើង។ ហើយក្រោយវះកាត់រួច ឈ្លើងក៏អាចជួយជំរុញលំហូរឈាមដើរបានស្រួលផងដែរ។

៣. ជំងឺមហារីក
កាលពី ៨ ឆ្នាំមុន ករណីស្លាប់ ១៣ភាគរយជុំវិញពិភពលោកគឺបង្កឡើងដោយជំងឺមហារីក។ ពួកអ្នកវិទ្យាសាស្ត្រជឿថា សមាសធាតុប្រឆាំងវីរុស ប្រឆាំងកំណកឈាម និងសមាសធាតុជាច្រើនទៀតរកឃើញក្នុងទឹកមាត់ឈ្លើងអាចជំនួសថ្នាំ ព្យាបាលមហារីកនៅថ្ងៃណាមួយ។

ការស្រាវជ្រាវបានរកឃើញសមាសធាតុសំខាន់បំផុតមួយហៅថា Ghilanten ដែលអាចទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត មហារីកសួត មហារីកស្បែក និងមហារីកសុដន់៕

ប្រភព៖ guideforhealthylifestyle , khmeread

ដកស្រង់ពី៖ chnchannel


Related Posts