ពិតជាសោកស្តាយ!​ ម្ចាស់​បទ ​«​ស្រី​ខ្មៅ​មាសបង​» ​​​ទទួល​មរ​ណ​ភាព​ព្រឹកមិញ

រាជធានីភ្នំពេញ ៖ លោក​កុ​ល សែ​ម ម្ចាស់​បទ ​«​ស្រី​ខ្មៅ​មាសបង​» បាន​ទទួល​មរ​ណភាព​​ហើយ ​កាលពី​​ម៉ោង​១០ និង៣០​ព្រឹក​​ថ្ងៃ​​ទី ០៥​ កញ្ញា ​២០១៦ នេះ​ ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​ ដោយ​ជំងឺ​ចាស់ជរា (​តម្រងនោម និង​ជំងឺ​ទាក់ទង​នឹង​ឈាម​) ​ដែលសព​របស់​លោក​កំពុងតម្កល់​​​នៅផ្ទះ​កូនចៅ​ ​​ស្ថិតនៅ​ម្តុំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ម្ចាស់​បទ​ចម្រៀង «មាន់​រងាវ» ដែល​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​អ្នកស្រីរស់ សិរី​សុទ្ធា គឺ​លោកកុ​ល សែ​ម ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​លោក​បាន​ទទួល​រង​​ជំងឺលើសឈាម និង​តម្រង់​នោម​ នៅ​មន្ទីរពេទ្យ​ព្រះ​ព្រះ​កុ​សម​: ។

កូនស្រី​របស់​លោកកុ​ល សែ​ម ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ឪពុក​របស់​អ្នកស្រី​មាន​ជំងឺលើសឈាម និង​តម្រង​នោម​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ អាកា​រៈ​បាន​រើ​ឡើង​វិញ​គួរ​ឱ្យ​​ព្រួយបារម្ភ​ ទើប​​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ ។

អ្នកស្រី​គិត​ថា ជំងឺ​ឪពុក​អ្នកស្រី​បាន​ធ្លាក់​ដល់​សភាព​ធ្ងន់ធ្ងរ​នា​ពេល​នេះ ក៏​ជា​មូលហេតុ​នៃ​ភាព​ចាស់ជរា​ផង​ដែរ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ លោក​មាន​វ័យ​៧២​ឆ្នាំ​ហើយ​ ។ អ្នកស្រី​​បន្ថែម​ថា មុន​នឹង​ធ្លាក់ខ្លួន​ឈឺ​នេះ ឪពុក​អ្នកស្រី​ គឺជា​មន្ត្រី​មួយ​រូប​ផង​ដែរ​ នៅ​មន្ទីរ​​វប្បធម៌​​រាជធានី​ភ្នំពេញ ខណៈ​ពេល​​ដែល​ស្នាដៃ​បន្តបន្ទាប់​​របស់​លោក ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​អ្នកស្រី​មិន​បាន​ដឹង​ច្បាស់​ឡើយ ក្រៅ​តែ​ពី​បទ «មាន់រងាវ និង​​ខ្មៅ​មាសបង» ​។

លោកកុ​ល សែ​ម មាន​ដើម​កំណើត​នៅ​ខេត្តកណ្តាល ហើយ​លោក​បាន​រៀប​មង្គលការ និង​មានកូន​ចំនួន​៨​នាក់ ខ​ណះ​ពេល​ដែល​កូន​ទាំងអស់​របស់​លោក​មិន​មាន​អ្នក​ណា​ម្នាក់​មាន​ទេព​កោសល្យ​ផ្នែក​សិ​ល្បះ​ដូច​ជា​រូប​លោក​ឡើយ​។លោក កុ​ល សែ​ម បាន​សាង​ភាព​លេចធ្លោរ​កាលពី​អំឡុង​ឆ្នាំ​១៩៦០ ជាមួយនឹង​បទ «​ស្រី​ខ្មៅ​មាសបង​» «​តា​វ៉ៅ​យំ​ឆ្លង​» ដែល​លោក​បកស្រាយ​ជាមួយ​អ្នកស្រី រស់ សេរី​សុទ្ធា រួម​ទាំង​បទ «​សត្វ​ចាប​យំ​ចេ​ប​» ជាដើម​។ បើ​តាម​សៀវភៅ «​នគរ​ស្រោបមាស​» ភាគ​៧ របស់​លោក សេង តារា បទ​ចម្រៀង​ជា​ច្រើន​របស់​លោក កុ​ល សែ​ម ត្រូវ​បាន​បំផ្លាញ និង​បាត់បង់​នៅ​សម័យ​ខ្មែរក្រហម​។

ប្រឡូក​ក្នុង​វិស័យ​តន្ត្រី​ចាប់តាំងពី​ចុងឆ្នាំ​១៩៥០​មក លោកកុ​ល សែ​ម ជា​មិត្ត​រួម​ជំនាន់​របស់​សិល្បករ តន្ត្រីករ និង​អ្នកចម្រៀង​ជា​ច្រើន ដូច​ជា​អ្នកស្រីម៉ៅ សា​រ៉េ​ត លោកសូ ផូ​ត្រា ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ កូ​ឡា​ឆាត និង​ជា​ពិសេស​តន្ត្រីករអ៊ុំ ដ​រ៉ា ដែល​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​មាន​ការងារ​ធ្វើ​ក្រោយ​របប​ខ្មែរក្រហម​៕

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ម្ចាស់​​បទ​ចម្រៀង «មាន់​​រងាវ» គឺ​​លោក​​កុ​ល សែ​ម ​​​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​អ្នកស្រី​រស់ សិរី​​សុទ្ធា ​ត្រូវ​​បាន​​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​កាន់​​​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​​បន្ទាន់ បន្ទាប់​ពី​លោក​បាន​ទទួល​​រង​នូវ​ជំងឺលើស​ឈាម និង​តម្រង​នោម ​​ដែល​លោកត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ពី​ចូល​​សម្រាក​ព្យាបាល​អស់​មួយរយៈ​ពេល នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​ព្រះ​កុ​សុម​: ។

ប្រភព​ពី​កូនស្រី​របស់​លោក​កុ​ល សែ​ម បាន​ឱ្យ​​​​កោះសន្តិភាពដឹង​​​នៅព្រឹក​​ថ្ងៃ​ទី​០២ ​សីហា ​ថា អាកា​រៈ​​ជំងឺ​ឪពុក​​របស់​​អ្នកស្រី​ស្ថិត​ក្រោម​ការ​តាមដាន​ពី​ក្រុម​​គ្រូពេទ្យ ។ បន្ទាប់​ពី​អ្នកស្រី​ ​បាន​បញ្ជូន​មក​ព្យាបាល​អស់​រយៈ​​ពេល​៤​ថ្ងៃ​មកនេះ​ ។

អ្នកស្រី​បញ្ជាក់​ថា ឪពុក​របស់​អ្នកស្រី​ មាន​ជំងឺលើសឈាម និង​តម្រង​នោម​អស់​រយៈ​​ពេល​ជាង​៣​ឆ្នាំ​មក​​ហើយ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ​អាកា​រៈ​​ជំងឺ​គាត់​បាន​រើ​ឡើង​វិញ​ គួ​រឱ្យ​​ព្រួយបារម្ភ​ ទើប​​ត្រូវ​​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​​​​តែ​ម្តង​។ ​

ទោះជា​យ៉ាងណា​ អ្នកស្រី​គិត​ថា ជំងឺ​ឪពុក​អ្នកស្រី​បាន​ធ្លាក់​​ដល់​សភាព​ធ្ងន់ធ្ងរ​នា​ពេល​​នេះ ក៏​ជា​មូលហេតុ​នៃ​ភាព​ចាស់ជរា​​ផង​ដែរ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​លោក​មាន​វ័យ​៧២​ឆ្នាំ​ហើយ ។ អ្នកស្រី​បន្ថែម​ថា មុន​នឹង​ធ្លាក់ខ្លួន​ឈឺ​​នេះ ឪពុក​អ្នកស្រី​គឺជា​មន្ត្រី​មួយ​រូប​ផង​ដែរ​ នៅ​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ ខណៈ​​​​ដែល​ស្នាដៃ​បន្តបន្ទាប់​​របស់​លោក​ ក្នុងរយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​អ្នកស្រី​មិន​បានដឹង​ច្បា​ស់​​ឡើយ ក្រៅ​តែ​ពី​បទ​មាន់រងាវ និង​បទ​ខ្មៅ​មាសបង​ ។

ទោះជា​យ៉ាងណា​ ស្ថិត​ក្នុង​កា​លៈទេសៈ​ដ៏​លំបាក​នេះ​ ក្នុង​នាម​ជា​សមាជិក​ក្រុម​គ្រួសារ​លោក​កុ​ល សែ​ម អ្នកស្រីសុំ​អំពាវនាវ​ដល់​សប្បុរសជន​នានា ក៏​ដូច​ជា​មិតភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិ​ល្បៈ ​ដែល​ស្រឡាញ់​រាប់អាន​លោក សូម​មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ផង ដោយសារ​តែ​ជំងឺ​ឪពុក​អ្នកស្រី​អាច​នឹង​ត្រូវ​ចំណាយពេល​​យូរ និង​ថវិកា​ជា​ច្រើន​ ។

គួររំលឹកថា លោក​កុ​ល សែ​ម មាន​ដើម​កំណើត​នៅ​ខេត្តកណ្តាល ហើយ​បាន​រៀប​មង្គលការ និង​មានកូន​ចំនួន​៨​នាក់ ខ​ណៈ​ពេល​ដែល​កូន​ទាំងអស់​​របស់​លោក ​មិន​មាន​អ្នក​ណា​ម្នាក់ ​មាន​ទេព​កោសល្យ​ផ្នែក​សិ​ល្បៈ​​ដូច​ជា​រូប​លោក​ឡើយ​ ។ ស្នាដៃ​របស់​លោក​ដែល​មានការ​ទទួលស្គាល់​ គឺ​តាម​រយៈ​ការ​បង្ហើរ​​សំនៀង​ជាមួយ​រាជ​នី​សំឡេង​មាស​​អ្នកស្រី រស់ សិរី​សុទ្ធា តាម​រយៈ​​បទ «មាន់រងាវ» ព្រម​ជាមួយ​បទ «ស្រី​ខ្មៅ​មាសបង, លលក​ហើរ​ទុំ​មែក​ស្វាយ និង​បទ​ក​ម្លោះ​ក្រមុំ​ស្រុកស្រែ» ជាដើម ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload