ជំនួបដ៏មហាកម្រ រវាងលោក ពូទីន និងលោក អូបាម៉ា បានបញ្ចប់ទៅដោយអត់បានការអ្វីទាំងអស់ ជាពិសេសបញ្ហាស៊ីរី

 

ជំនួបដ៏មហាកម្រ រវាងលោក ពូទីន និងលោក អូបាម៉ា បានបញ្ចប់ទៅដោយអត់បានការអ្វីទាំងអស់ ជាពិសេសបញ្ហាស៊ីរី

(ហាងចូវ)៖ ជំនួបពិភាក្សារវាងមេដឹកនាំកំពូលសហរដ្ឋអាមេរិក និង រុស្ស៊ី បានបិទបញ្ចប់ទៅ ដោយគ្មានការព្រមព្រៀងអ្វីឡើយ ពាក់ព័ន្ធនឹង ការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយពីបណ្តាញសារព័ត៌មាន CNN នៅរសៀលថ្ងៃ ចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦ តាមរយៈការដកស្រង់ពាក្យសម្ដីរបស់ក្រុមមន្ត្រីអាមេរិក ដែលមានវត្តមាន នៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសចិន។

ដោយឡែក ជំនួបរវាងប្រមុខការទូតអាមេរិកលោក John Kerry ជាមួយនិង សមាភាគីរុស្ស៊ី លោក Sergueï Lavrov នៅក្នុងទីក្រុង ហាងចូវ ក៏ពុំបានឈានដល់ កិច្ចព្រមព្រៀងអ្វីនោះដែរ ដោយសារតែការខ្វែងគំនិតមួយចំនួន ជាពិសេសនោះគឺជុំវិញ ការចាកចេញពីអំណាចរបស់ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ។

ជាងនេះទៅទៀត នៅថ្ងៃអាទិត្យម្សិលមិញ ទីក្រុង Washington បានចោទប្រកាន់ទីក្រុង Moscow ថាជាអ្នកធ្វើឱ្យរំាងស្ទះនូវការឯកភាពគ្នា លើចំណុចមួយចំនួននៅក្នុងកិច្ចចរចា ទើបជាហេតុ ធ្វើឲ្យកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាង មហាអំណាចទំាងពីរ មិនអាចសម្រេចចេញរួច។

គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងលើបទឈប់បាញ់នៅស៊ីរី នាពេលកន្លងមករវាង រុស្ស៊ី និង សហរដ្ឋអាមេរិក មិនដែលត្រូវបានគេគោរពយ៉ាងខ្ជាប់ខ្ជួននោះទេ ផ្ទុយទៅវិញការរំលោភ លើបទឈប់បាញ់ នៅតែកើតឡើងជាបន្តបន្ទាប់ រីឯភាគីជម្លោះទំាងអស់តែងតែធ្វើការ ចោទប្រកាន់ដាក់គ្នាទៅវិញមក៕

ប្រភព៖ Fresh News

  • ជំនួបដ៏មហាកម្រ រវាងលោក ពូទីន និងលោក អូបាម៉ា បានបញ្ចប់ទៅដោយអត់បានការអ្វីទាំងអស់ ជាពិសេសបញ្ហាស៊ីរី已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: