អ្នកភូមិ​នៅអ៊ីតាលី​ ប្រាប់អាថ៌កំបាំង ដែលពួកគេម្នាក់ក្នុងចំណោម១០នាក់ រស់បាន១០០ឆ្នាំ

អ៊ីតាលី៖ មនុស្សគ្រប់រូបតែងចង់រស់នៅ ឲ្យបានយូរអង្វែង មិនចង់ឆាប់ស្លាប់នោះទេ ក៏ដោយសារតែពួកគេមានគោលបំណង ឬគោលដៅមួយ ឬច្រើន ដើម្បីសម្រេចឲ្យបានជោគជ័យ។ ដូច្នេះពួកគេតែងប្រាថ្នារស់នៅឲ្យបានយូរអង្វែង ដើម្បីសម្រេចក្តីប្រាថ្នារបស់ពួកគេទាំងអស់នោះ។

ជាក់ស្តែងភូមិមួយនៅក្នុងប្រទេសអ៊ីតាលី ជាកន្លែងមានប្រជាជន ដែលម្នាក់ក្នុងចំណោម១០នាក់ អាចរស់នៅរហូតដល់អាយុ ១០០ឆ្នាំ បានបង្ហើបពីអាថ៌កំបាំងដែលធ្វើឲ្យពួកគេមានអាយុវែងផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តជាច្រើននាក់ បានចំណាយពេលអស់៦ខែ ដើម្បីសិក្សាស្រាវជ្រាវពីមូលហេតុដែលធ្វើឲ្យអ្នកភូមិតូចមួយ នៅលើឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអ៊ីតាលី ដែលមានចម្ងាយជាង ១៤៤គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Naples មានអាយុវែង ។

ជាលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា អ្នកស្រុកនៅក្នុងភូមិនេះហាក់មិនមានបញ្ហាចោទពីជំងឺបេះដូង និងជំងឺវង្វេងវង្វាន់ ផ្សារភ្ជាប់ជាមួយនឹងវ័យចំណាស់របស់ពួកគេនោះទេ ប្រៀបធៀបនឹងប្រជាជនលោកខាងលិចផ្សេងទៀត។ មនុស្សច្រើនជាងម្នាក់ ក្នុងចំណោម១០នាក់ នៅក្នុងភូមិនេះអាចរស់ដល់អាយុ១០០ឆ្នាំ ឬច្រើនជាងនេះ ដោយសាររបបអាហារល្អសម្រាប់សុខភាព និងការបញ្ចេញពលកម្មប្រចាំថ្ងៃរបស់ពួកគេ។ 

អ្នកភូមិម្នាក់គឺលោកតា Antonio Vassalo មានវ័យ១០០ឆ្នាំ បានប្រាប់ថា របបអាហាររាល់ថ្ងៃរបស់លោកតាមាន ប្រេងអូលីវ បន្លែ ត្រី និងផ្លែឈើស្រស់ ហើយលោកតាបរិភោគតែអាហារដែលធ្វើឲ្យសុខភាពល្អតែប៉ុណ្ណោះ។ ភរិយាលោកតា គឺលោកយាយ Amina អាយុ៩៣ឆ្នាំ បានបន្ថែមថា ពួកគាត់ចូលចិត្តហូបត្រីច្រើន ព្រមទាំងអាហារស្រស់ដែលគាត់ដាំដោយខ្លួនឯង។

ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Sapienza ទីក្រុងរ៉ូម និងសាលាវិជ្ជសាស្រ្ត San Diego នឹងធ្វើសន្និសីទកាសែតមួយនៅក្នុងភូមិនេះ ដើម្បីបង្ហាញពីការរកឃើញរបស់ពួកគេផងដែរ។

វេជ្ជបណ្ឌិតជំនាញរោគបេះដូង លោក Alan S. Maisel ដែលបានចុះទៅស្រាវជ្រាវនៅភូមិខាងលើ បាននិយាយថា «អ្នកភូមិនៅទីនោះ ហូបអាហារល្អៗ ដែលបានមកពីការដាំដោយខ្លួនឯង ជាពិសេសរុក្ខជាតិ Rosemary (ប្រភេទជីម្យ៉ាងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ)។ សកម្មភាពសកម្មមួយចំនួនដូចជា ការទៅនេសាទត្រី ដើរជុំវិញសួនច្បារ  និងការបញ្ចេញពលកម្មមួយចំនួន ជាអាថ៌កំបាំងដែលធ្វើឲ្យពួកគេមានអាយុវែង និងសុខភាពល្អ”៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកភូមិ​នៅអ៊ីតាលី​ ប្រាប់អាថ៌កំបាំង ដែលពួកគេម្នាក់ក្នុងចំណោម១០នាក់ រស់បាន១០០ឆ្នាំ

អ្នកភូមិ​នៅអ៊ីតាលី​ ប្រាប់អាថ៌កំបាំង ដែលពួកគេម្នាក់ក្នុងចំណោម១០នាក់ រស់បាន១០០ឆ្នាំ

អ្នកភូមិ​នៅអ៊ីតាលី​ ប្រាប់អាថ៌កំបាំង ដែលពួកគេម្នាក់ក្នុងចំណោម១០នាក់ រស់បាន១០០ឆ្នាំ

អ្នកភូមិ​នៅអ៊ីតាលី​ ប្រាប់អាថ៌កំបាំង ដែលពួកគេម្នាក់ក្នុងចំណោម១០នាក់ រស់បាន១០០ឆ្នាំ