ករណីពុលកាហ្វេលាយស្រាបៀរ! ថ្ងៃនេះស្លាប់ម្នាក់ហើយ…

រាជធានីភ្នំពេញ ៖ មនុស្ស​៨​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​២​នាក់ ​ដែល​ពុល​កាហ្វេ​លាយ​ជាមួយ​ស្រា​បៀរ​នៅ​ក្លិបខារ៉ាអូខេ «ញូ​វហ្សឺ​លែ​ន​» បាន​​ស្លាប់​​ម្នាក់​ហើយ ដោយ​សារ​តែ​បញ្ហា​ប៉ះពាល់​សួត​ធ្ងន់ធ្ងរ ​កាលពី​វេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់​ ​ថ្ងៃ​ទី​០៥ ​កញ្ញា ​២០១៦ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ខិតខំ​សង្គ្រោះ​ជីវិត​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​៥​ថ្ងៃ ។ អ្នកពុល​ស្ថិតក្នុង ស្ថានភាព​ធ្ងន់ធ្ងរនៅឡើយ...

លោកគ្រូ​ពេទ្យ​មួយ​រូប​បាន​និយាយថា ជន​រង​គ្រោះ​​ស្លាប់​ដោយសារ​តែ​ផឹកស្រា​បៀរ​លាយ​ជាមួយ​កាហ្វេ​ បណ្តាល​ឱ្យ​សន្លប់ ​រួច​បញ្ជូន​មក​មន្ទីរ​កាល់​ម៉ែតចំនួន​៨​នាក់​ ក្នុង​នោះ​​​ស្ត្រី​២​នាក់ ​ដើម្បី​សង្គ្រោះ​ជីវិត​បាន​ស្លាប់​ម្នាក់​ហើយ ​កាលពី​វេលា​ម៉ោង​​ជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៥ ​កញ្ញា​ ២០១៦ ជន​រង​គ្រោះ​មានឈ្មោះ​នូ សំ​អុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្ន​ពេញ ត្រូវ​បាន​សាច់ញាតិ​ដឹក​សព​តាម​រថយន្ត​សា​មុ​យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត យ​ក​ទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​ឯ​លំនៅ​ឋាន ។

ហើយ​ការ​ដឹក​សាកសព​នេះ​ គឺខាង​មន្ទីរពេទ្យ​កាល់​ម៉ែត​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ដឹកសព​​នោះ​ទេ ។ ដោយឡែក​ នៅ​ជន​រង​គ្រោះ​ចំនួន​៧​នាក់​ទៀត​ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់​ ក៏​ត្រូវ​បាន​កំពុង​តែ​បន្ត​ជួយ​សង្គ្រោះ​ជីវិត ​ដោយ​ប្រើ​ស្នប់​ខ្យល់​ជា​ជំនួយ​​ដែរ ។

ទាក់ទិន​នឹង​ការ​ស្លាប់​ ជន​រង​គ្រោះ​ឈ្មោះ​នូ សំ​អុល នេះ​ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ​ការ​ហូប​ចុក​មុន​ពេល​សន្លប់​​របស់​ជន​រង​គ្រោះ ​វា​ច្រើន​ ​នៅ​ក្នុង​ក្រពះ ។ ​លុះ​សន្លប់​ទៅ​ សួត​មិន​ដំណើរការ​ ក្នុង​ការ​ដកដង្ហើម​បាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យចំណីអាហារ​នោះ​ ច្រាល់​មក​សួត​បណ្តាល​ឲ្យ​វារ​លាក​ក្រពះ​ធ្ងន់ធ្ងរ​ រហូត​ឈាន​ដល់​ការ​បាត់​បង់ជីវិត​ ។ បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ព្យាយាម​ប្រើប្រាស់​ឧបករណ៍​ទំនើប​ក៏​ដោយ ។

ពេល​នេះ​ ក្នុង​ចំណោម​ជន​រង​គ្រោះ​៧​នាក់​ មាន​បុរស​ម្នាក់​ទៀត​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ក៏​ស្ថិត​ក្នុង​សភាព​ធ្ងន់​ដែរ ​ហើយ​គ្រូពេទ្យ​នៅ​តែ​បន្ត​ដាក់​ស្នប់​ខ្យល់​ ជា​ជំនួយ​ក្នុង​ការ​ដកដង្ហើម​​ ។ 

គួររំលឹកថា  អាចទេ? ​មូលហេតុ​ពុលធ្ងន់ធ្ងរក្នុងហាងខារ៉ាអូខេយប់មិញ​​គឺ...