TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

ជាមួយ​គ្នា​នឹង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ខ្សែ​ភាពយន្ត​ភាគ​ដ៏​ល្បី​ល្បាញ “កម្ដៅ​ចិត្ត​ប៉ូលិស​សម្ងាត់” ក៏​នឹង​ត្រូវ​បាន​គេ​ផលិត​វគ្គ​២​ដូច​គ្នា។

 

TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

នៅ​ក្នុង​ឱកាស​អបអរ​គម្រប់​ខួប​៥០​ឆ្នាំ​របស់ TVB ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង​នេះ​ហ៊ាន​ចាយ​ធំ​ដោយ​ផលិត​វគ្គ​២​ឲ្យ​កំពូល​រឿង​ល្បី​ៗ​របស់​ខ្លួន។ ខ្សែ​ភាពយន្ត​ភាគ​ទាំង​៣​ដែល TVB នឹង​ផលិត​វគ្គ​២​រួម​មាន “កម្ដៅ​ចិត្ត​ប៉ូលិស​សម្ងាត់” “ជម្លោះ​ដំណាក់​ខាង​ក្រោយ” និង”Again at the Threshold of an Era”។

 

ផលិតករ​ស្រី Mui Siu Ching បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Newsweek ថា​ពួក​គេ​នឹង​ផលិត​វគ្គ​ថ្មី​របស់​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ឲ្យ​កាន់​តែ​ល្អ​មើល​ជាង​ច្បាប់​ដើម​ទៅ​ទៀត។ “វគ្គ​ថ្មី​នេះ​នឹង​មាន​តួ​ឯក​បី​គូ ហើយ​ស្ថិត​នៅ​ក្នុង​រជ្ជកាល Tang ដដែល”។ ផលិតករ​ខាង​លើ​ឲ្យ​ដឹង។

 

TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

គួរ​បញ្ជាក់​ផង​ដែរ​ថា “ជម្លោះ​ដំណាក់​ខាង​ក្រោយ” គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​ដ៏​ល្បី​មួយ​របស់ TVB កាល​ពី​ឆ្នាំ ២០១០។ រឿង​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៤២​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង។ ភាពយន្ត​ប្រវែង​៣១​ភាគ​នេះ​បាន​ជួយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង Charmaine Sheh និងTavia Yeung ឡើង​ដល់​លំដាប់​ជួរ​មុខ។ យ៉ាងណាក៏ដោយ ដោយ​សារ​តែ​ស្រី​ស្អាត​ទាំង​២​បាន​ដាច់​កុងត្រា​ជាមួយ TVB ហើយ តួ​ផ្សេង​នឹង​ជំនួស​តំណែង​នេះ។ “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ឆ្នាំ​ក្រោយ៕

 

TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

ចុចអាន៖ហូលីវូដ​បោះ​ទុន៧០​លាន​ដុល្លារ​ផលិត​រឿង​ភាគ​ពី​ជីវិត​អធិរាជ​ស្រី​អ៊ូ ម៉ីនាង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖yahoo