ថ្នាក់ដឹកនាំក្រសួង ជំរុញឲ្យបង្កើតលក្ខខណ្ឌថ្មី២ចំណុច ដើម្បីត្រៀមកីឡាជាតិ

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃចន្ទនេះ បានសំណូមពរឲ្យអគ្គនាយកដ្ឋានកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បង្កើតនូវលក្ខខណ្ឌដ៏មានសក្ខានុពលចំនួន២ចំណុចទៀត ដើម្បីជំរុញធ្វើយ៉ាងណាឲ្យការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ដំណើរការទៅបានរលូន និងទទួលបានជោគជ័យ។

mm1

លោក ស៊ាន បូរ៉ាត់ បានថ្លែងថា៖«ខ្ញុំសំណូមពរឲ្យឯកឧត្តមអគ្គនាយកដ្ឋានកីឡា ត្រូវរៀបចំបង្កើតលេខាធិការដ្ឋាន សម្រាប់សម្របសម្រួលកិច្ចការបច្ចេកទេសទាំងឡាយ និងសូមឲ្យឯកឧត្តម វ៉ាត់ ចំរើន ត្រូវរៀបចំការចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ ជាមួយនឹងដៃគូឧបត្ថម្ភ (Sponsor)ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

mm2

ការសំណូមពរឲ្យបង្កើតលក្ខខណ្ឌថ្មីទាំង២នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ស៊ាន បូរ៉ាត់ បានស្តាប់យោបល់ពីការលើកឡើងរបស់តំណាងសហព័ន្ធកីឡាជាតិ ព្រមទាំងរបាយការណ៍ពីអនុគណៈកម្មការហរិញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការកីឡា និងបទបញ្ជា ព្រមទាំងអនុគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារគណៈកម្មការចំពោះកិច្ច សម្រាប់ការរៀបចំការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃចន្ទនេះ។

mm3

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីកីឡាសំខាន់ៗជាច្រើនទៀត សុទ្ធបានចូលរួម និងបង្ហាញពីទស្សនៈរបស់ខ្លួន នៅក្នុងការប្រជុំដ៏សំខាន់មួយនេះ ហើយតាមខ្លឹមសារនៅក្នុងកិច្ចប្រជុំនោះ បានឲ្យដឹងថា ការរៀបចំប្រកួតកីឡាជាតិ លើកទី១ នេះគ្រោងចំណាយថវិកាជាតិជាង៤០០០លានរៀល និងការឧបត្ថម្ភពីដៃគូឧបត្ថម្ភជាង២០ម៉ឺនដុល្លារ៕

mm4

mm5

The post ថ្នាក់ដឹកនាំក្រសួង ជំរុញឲ្យបង្កើតលក្ខខណ្ឌថ្មី២ចំណុច ដើម្បីត្រៀមកីឡាជាតិ appeared first on CamboSport.