ឡៅ​ ចន្ទ្រា​ថា ឈ្នះ​ដោយ​បច្ចេកទេស ​ខណៈ​ ផល សោភ័ណ្ឌ​ថា​ ចាញ់​មិន​អស់​ចិត្ត​​

អ្នក​លេង​គុន​ខ្មែរល្បី​​ឈ្មោះ​ទាំង​ពីរ​រូប​ ឡៅ ចន្ទ្រា និង ផល សោភ័ណ្ឌ​បាន​​ប្រកួត​គ្នា​ត្រឹម​តែ​៣​ទឹក​ប៉ុណ្ណោះ​ក៏​បាន​បញ្ចប់​ទៅ​ បន្ទាប់​ពី​ប្អូន​ប្រុស​ ឡៅ ស៊ីណាត​បាន​វាយ​មួយ​កែង​លើ​​កូន​សិស្ស​របស់​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​នៃ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​​គូបូតា​រដូវ​កាល​ទី​៦​នៅ​សង្វៀន​បាយ័ន​បឹងស្នោរ​ដែលទើបចាប់ផ្តើម​បើកឆាកកាលពីម្សិលមិញ។

 

ឡៅ​ ចន្ទ្រា​ថា ឈ្នះ​ដោយ​បច្ចេកទេស ​ខណៈ​ ផល សោភ័ណ្ឌ​ថា​ ចាញ់​មិន​អស់​ចិត្ត​​

ផល សោភ័ណ្ឌ

 

បន្ទាប់​ពី​ការ​ប្រកួត​ចប់​ ផល​ សោភ័ណ្ឌ​បាន​ឲ្យ​ដឹង​ថា រូប​គេ​មិន​ទាន់​អស់​ចិត្ត​ទេ​សម្រាប់​លទ្ធផល​នេះ​ បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ល្អ​​​ក្នុង​២​ទឹក​ដំបូង។ កីឡាករ​រូប​នេះ​ថា​ ឡៅ ចន្ទ្រា​ល្អ​ឡើង​ជង្គង់​ ប៉ុន្តែ​នៅ​ពេល​ជួប​រូប​គេ​​មិន​អាច​ឡើង​បាន​ឡើយ។

 

សូម​ទស្សនា​ការ​លើក​ឡើង​​របស់​ ផល សោភ័ណ្ឌ​

ចំណែក​ ឡៅ ចន្ទ្រា​វិញ​ពិត​ជា​សប្បាយ​រីក​រាយ​ដែល​អាច​យក​ឈ្នះ​សិស្ស​ច្បង​ជើង​ខ្លាំង​ និង​បាន​និយាយ​ថា រូប​គេ​មិន​ថា​នរណា​បែប​ណា​នោះ​ទេ​ ប៉ុន្តែ​ការ​ប្រកួត​នេះ​រូប​គេ​ឈ្នះ​ដោយ​សមត្ថភាព។ ចន្ទ្រា​​បន្ត​ថា តាម​ពិត​ទៅ​ ផល សោភ័ណ្ឌ​ពិត​ជា​ល្អ​ណាស់​​គឺ​មាន​ស្នៀត​ប្រយុទ្ធ​​ល្អ​ទាំង​ព្រម​តែ​ម្តង។

 

ឡៅ​ ចន្ទ្រា​ថា ឈ្នះ​ដោយ​បច្ចេកទេស ​ខណៈ​ ផល សោភ័ណ្ឌ​ថា​ ចាញ់​មិន​អស់​ចិត្ត​​

ឡៅ ចន្ទ្រា

 

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​គាំទ្រ​ដល់​ពួក​គេ​ទាំង​ពីរ​ច្រើន​កុះករ​ដូច​គ្នា៕

 

សូម​ទស្សនា​ការ​លើក​ឡើង​របស់​ ឡៅ ចន្ទ្រា

 

អត្ថបទ៖ ជាន ចាន់រ៉ា​​