ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

កីឡាករ​​វាយ​កូន​បាល់​លំដាប់​លេខ​១​លើ​ពិភពលោក​ Novak Djokovic ​ដែល​ជា​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ US Open ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​​​៨​នាក់​ចុង​ក្រោយ​ ពាន​រង្វាន់​ US Open 2016 ទៀត​ហើយ​ បន្ទាប់​ពី​បំបាក់​កីឡាករ​​វ័យ​២១​ឆ្នាំ Kyle Edmund ​ដែល​ស្ថិត​នៅ​លេខ​៨៤​លើ​លោក​ ៣​សិត​ដាច់​ក្នុង​លទ្ធផល​ ៦-២, ៦-១ និង​ ៦-៤។

 

ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

Novak Djokovic កីឡាករលេខ១លើលោក

 

Djokovic វ័យ​២៩​ឆ្នាំ សញ្ជាតិ​សែប​​ ធ្លាប់​ឈ្នះ​ពាន​ US Open ​២ដង​កាល​ឆ្នាំ​ (២០១១, ២០១៥) ហើយ​រូប​គេ​នឹង​ស្វែង​រក​​ពាន​រង្វាន់​ Grand Slam ទី​១៣​របស់​ខ្លួន​​ និង​សង្ឃឹម​ការពារ​តំណែង​ជើង​ឯក​ US Open បាន​ឆ្នាំ​នេះ។ ប្រកួត​បន្ទាប់​​ ម្ចាស់​ពាន​រង្វាន់​ Australian Open ​៦​សម័យ​កាល​រូប​នេះ​ នឹង​ត្រូវ​ប៉ះ​កីឡាករ​បារាំង​ Jo-Wilfried Tsonga ដែល​ស្ថិត​នៅ​លេខ​១១​ពិភពលោក​បច្ចុប្បន្ន​​ ដើម្បី​រក​កៅអី​ទៅ​វគ្គ​៤​នាក់​ចុង​ក្រោយ​ជា​បន្ត៕

 

ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

កីឡាករ​​វ័យ​២១​ឆ្នាំ Kyle Edmund

 

ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

 

ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

 

ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

 

ម្ចាស់​ការពារ​ជើង​ឯក​ Djokovic ​​​​ឡើង​វគ្គ​៨​នាក់​​​ចុង​ក្រោយ​ US Open

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC