រថយន្ដ​ដឹក​ដី​បើក​បោះពួយ បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់​

ខេត្តកណ្តាល៖ រថយន្តបែនដឹកដីធុនធន់១គ្រឿង បើកក្នុងល្បឿនលឿនមិនខ្វល់ពីអ្វីទាំងអស់គរសង្ស័យមានស្រចូលពោះទីបំផុតបាន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងកំពុងបើកបរនៅពីមុខ បណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងសង្វេគ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់។ ហេតុការណ៍នេះបាន កើតឡើង នៅល្ងាចថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកុំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

KA-01P

មន្ដ្រីនគរបាលបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរក្នុងក្នុងល្បឿនលឿន ក្នុងទិសដៅ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានវ៉ាកជាមួយម៉ូតូមួយគ្រឿង ហើយព្យាយាមបួងចង្កូតគេច តែមិនផុតក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូខ្ទាតអ្នកជិះម៉ូតូខាងក្រោយ ចូលកង់រថយន្តកិនស្លាប់ភ្លាមៗ និងម្នាក់ទៀតសំណាងល្អខ្ទាតចេញផុតពីកង់រថយន្ត រងរបួសធ្ងន់។

KA-08P

មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មាន ជា អាយុ២៨ឆ្នាំ មុខរបរកម្មកររស់នៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរួមដំណើរពីក្រោយ មិនត្រូវបានគេស្គាល់ឈ្មោះ នោះទេហើយបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខព្រៃវែង1D-5321។ ចំណែករថយន្តបង្កម៉ាក Hino បែនដឹកដី ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ3A-1546 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កហេតុភ័យខ្លាចជាប់គុកបានរត់គេចខ្លួនបាត់។

KA-03P

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ចំណែករថយន្ដបង្ក និងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់។ ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងចាប់អ្នកបើកបររថយន្តនោះយកមកពិន័យជាប្រាក់រួចបញ្ជូនទៅដាក់គុក៕

KA-09P
KA-04P
KA-10P