យកប្តីចុង ដូចយកមករំលោភកូនស្រីខ្លួនឯង រហូតមានផ្ទៃពោះ… អត់ហ៊ានប្តឹង សុខចិត្តទិញថ្នាំអោយកូនរំលូតចេញ

បើតាមសម្តីរបស់ស្រ្តី ជាម្ដាយមីងមានឈ្មោះ ហង្ស រស្មី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នក
ចំរៀងច្រៀង តាមរោងការ ស្នាក់នៅបន្ទប់ជួល ក្រុម៤ ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ អ្នកយកព័ត៌មានថា ម្តាយក្មេងស្រី រងគ្រោះជាស្រ្តីម៉េមាយ កូន៤នាក់ ក្នុងនោះ ស្រី៣នាក់ និងប្រុសម្នាក់ ហើយក្មេងស្រី រងគ្រោះជាកូនច្បង និងបានគ្នា ជាមួយប្តីចុង ទាំងកូនទីមួយ នៅតូច ក៏ត្រូវឪពុកចុង យកទៅលក់ឲ្យគេទៀត នៅសល់តែកូនស្រី រងគ្រោះរស់នៅជាមួយម្តាយ ចំណែកកូន២នាក់ទៀត ទៅរស់នៅជាមួយបងប្អូនអស់ហើយ ។
យកប្តីចុង ដូចយកមករំលោភកូនស្រីខ្លួនឯង រហូតមានផ្ទៃពោះ… អត់ហ៊ានប្តឹង សុខចិត្តទិញថ្នាំអោយកូនរំលូតចេញ
ចាប់តាំងពីរស់នៅ ជាមួយប្តីស្រ្តី ជាម្តាយបង្កើត បានកូនចំនួន៤នាក់ទៀត រីឯឪពុក ចុងបានចាប់រំលោភ ក្មេងស្រីរងគ្រោះ តាំងពីអាយុ ប្រមាណ១០ឆ្នាំ រហូតមក ។

ប្រភពព័ត៌មានបានបន្តទៀតថា ពេលដែលឪពុកចុង ចាប់រំលោភម្តងៗ តែងតែចាប់បង្ឃាំង និងវាយធ្វើបាប រហូតខៀវភ្នែក ហើយរហូតដល់មានផ្ទៃពោះ ត្រូវបានម្តាយបង្កើត ទិញថ្នាំឲ្យរំលូត កូនចេញទៀតផង ។

សូម្បីតែម្តាយ ក៏ត្រូវប្តីចុងនេះ គំរាមដែរ បើសិនជាហ៊ានប្តឹងសមត្ថកិច្ច នឹងសម្លាប់ចោល ទាំងពូជ ម្យ៉ាងឪពុកចុង មិនសូវទៅណាឆ្ងាយពីផ្ទះទេ គឺនៅរកស៊ី បោកប្រាស់គេ ពេលជំពាក់លុយគេច្រើនពេក ប្តូរទីលំនៅទៅកន្លែងផ្សេងបាត់ ។ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្លៀតពេលឪពុក កំពុងតែផឹកស៊ី ក្មេងស្រីរងគ្រោះ បានរត់ទៅខ្ចីទូរស័ព្ទ អ្នកជិតខាង ទូរស័ព្ទទៅម្តាយមីង និយាយរៀបរាប់ប្រាប់ ហើយម្តាយមីងក៏បាន ទាក់ទងតាមលេខទូរស័ព្ទ ទៅរកឃើញក្មួយស្រី បានប្រញាប់ដឹកក្មួយស្រី ទៅបន្ទប់ជួលក្រុម៤ ស្ថិតនៅ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំនប់ ខណ្ឌមានជ័យ ។
យកប្តីចុង ដូចយកមករំលោភកូនស្រីខ្លួនឯង រហូតមានផ្ទៃពោះ… អត់ហ៊ានប្តឹង សុខចិត្តទិញថ្នាំអោយកូនរំលូតចេញ
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីនាំក្មេងស្រី រងគ្រោះរត់ចេញពីផ្ទះ ហើយឪពុកចុង បាន ទូរស័ព្ទមកគំរាមម្តាយមីងជាប់រហូត ហើយនៅថ្ងៃទី០៣ ខែ កញ្ញា ម្តាយមីងទ្រាំលែងបាន ក៏សំរេចចិត្តដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់បឹងទំពុន ដើម្បីចាប់ដាក់ទោស តាមផ្លូវច្បាប់ ស្រាប់តែនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឪពុកចុងល្មោភកាម បានទូរស័ព្ទមក គំរាមថា បើហ៊ានប្ដឹងសមត្ថកិច្ច អញនឹងទិញកាំភ្លើង បាញ់សម្លាប់ចោល១ពូជ ធ្វើឲ្យស្រ្តីជាម្តាយមីង កាន់តែភ័យ មិនហ៊ានចេញពីផ្ទះ បានទូរស័ព្ទហៅនគរបាល ប៉ុស្តិ៍បឹងទំពុន ឲ្យចុះមកបន្ទប់ជួល របស់ស្រ្តីជាម្តាយមីង តែពេលសមត្ថកិច្ចមកសួរនាំ ទើបដឹងថា កើតហេតុនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏ណែនាំ និងជួយជូនជនរងគ្រោះ ទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីដាក់ពាក្យបណ្ដឹង ដោយសារតែម្ដាយមីង ជនរងគ្រោះ បានប្រាប់ថា គាត់ទៅរកអង្គការ ឲ្យជួយ រួចទើបទៅប្តឹងសមត្ថកិច្ចតាមក្រោយ៕សហការី KBN

ប្រភព៖ kbn-live

  • យកប្តីចុង ដូចយកមករំលោភកូនស្រីខ្លួនឯង រហូតមានផ្ទៃពោះ… អត់ហ៊ានប្តឹង សុខចិត្តទិញថ្នាំអោយកូនរំលូតចេញ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: