អតីត មន្រ្តីយោធាម្នាក់ ខ្យល់គរ ដួលបោកក្បាល ស្លាប់ក្នុងបន្ទប់ទឹក រហូតធុំក្លិនស្អុយ ទើបមានអ្នកដឹង

ភ្នំពេញ: អតីតមន្រ្តីយោធាម្នាក់ ខ្យល់គរដួលបោកក្បាលស្លាប់ ក្នុងបន្ទប់ មិនមាននរណាដឹង រហូតធុំក្លិនស្អុយសាយភាយ កើតឡើង នៅវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចយ មឿន អាយុ ៦៣ឆ្នាំ ជាអតីតមន្ត្រីយោធា ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ និងភរិយាឈ្មោះ ចាន់​ សម្បូ អាយុ ៤៧ឆ្នាំ មុខរបរជាគ្រូពេទ្យ នៅព្រះកេតុមាលា។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះខាងលើ បាននៅផ្ទះតែម្នាក់ឯង ដោយប្រពន្ធទៅធ្វើការ នៅឯមន្ទីពេទ្យព្រះកេតុមាលា រយៈពេល២ទៅ៣ថ្ងៃ ទើបមក ផ្ទះម្តង ដោយប្រជាពលរដ្ឋក្បែរខាង ឃើញគាត់ចាក់សោផ្ទះពីខាងក្នុង២ថ្ងៃ នាំគ្នាស្រែកហៅ ក៏មិនឮឆ្លើយ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានធុំក្លិនស្អុយ ភាយចេញមកខាងក្រៅ ហើយសោផ្ទះចាក់ពីរជាន់ ក៏នាំគ្នាផ្អើលឆោឡោ ខលទៅប្រាប់ប្រពន្ធសព និងបាននាំគ្នាកាត់សោ ទម្លុះចូលទៅ ស្រាប់តែឃើញប្តី ដេកស្លាប់ផ្កាប់មុខក្នុងបន្ទប់ទឹក មានសភាពហើមស្អុយ ដោយដៃកាន់ទុយោលាងគូទ និងមានឈាមដក់ សង្ស័យខ្យល់គរ ដួលបោកក្បាលស្លាប់។

ក្រោយពីសមតកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច័យសពរួចហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ហើយ​បាន​បាត់បង់​ភាព​ម្ចាស់​ការ ក៏​រេ​ចង្កូត​ទៅ​ បុក​បង្គោល​ភ្លើង​ដួល​បាក់​ក​ស្លាប់​ យ៉ាង​អាណោចអាធម្ម កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​ខាង​ មុខ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់​សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​វិទ្យាល័យ​ស្វាយ​រៀង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។ ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ ជន​រង​គ្រោះ មាន​សភាព​ស្រវឹងស្រា​ជោគ ហើយ​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ចេញ ពីផ្ទះ​ក្នុង​គោលបំណង ទៅ​ជួប​មិត្តភក្តិ នៅ​សកល​វិទ្យាល័យ​ស្វាយ​រៀង។

លុះ​បើក​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​១​ទៅ​បុក​នឹង​បង្គោល​ភ្លើង​នៅ​ ខាងស្តាំ​ដៃ​ពេញទំហឹង បណ្តាល​ឲ្យ​ហោះ​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រួច​ប្រគល់​សាកសព​ឲ្យ​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ជួសជុល​វិញ​ដែរ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ បើកបរ​មាន​ល្បឿន​លឿន ក្នុង​ស្ថានភាព​ស្រវឹង និង​អត់​មាន​ពាក់មួក​សុវត្ថិភាព​៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អតីត មន្រ្តីយោធាម្នាក់ ខ្យល់គរ ដួលបោកក្បាល ស្លាប់ក្នុងបន្ទប់ទឹក រហូតធុំក្លិនស្អុយ ទើបមានអ្នកដឹង

អតីត មន្រ្តីយោធាម្នាក់ ខ្យល់គរ ដួលបោកក្បាល ស្លាប់ក្នុងបន្ទប់ទឹក រហូតធុំក្លិនស្អុយ ទើបមានអ្នកដឹង