បើនៅតែលើទូក ប្រហែល​មិនស្លាប់ទេ

ខេត្តកណ្ដាល ​៖ ​បុរសជា​អ្នក​ឆក់​ត្រី​ម្នាក់ដោយសារ​តែខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ បានភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់ ​​កាលពី​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤​ កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​បឹង​តា​នុ​ល ក្រោយ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ ។

​ប្រភពឱ្យដឹងថា ​ជន​រង​គ្រោះឈ្មោះ​អុ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ជាកសិករ នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស​ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​ ។

នគរបាល​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​រក​ឆក់​ត្រី​ជាមួយ​អ្នក​ភូមិ​៦​នាក់ ។ ពេល​ទៅ​ដល់​គោលដៅត្រង់ចំណុច​បឹង​តា​នុ​ល ជន​រង​គ្រោះ​នៅ​លើ​ទូក​ទេ ។ ចំណែក​មនុស្ស​៦​នាក់​ទៀត ​ចេញ​ដើរ​ឆក់​ត្រី​ក្នុង​បឹងអស់ហើយ ​។​លុះដល់​​​វេលាកើតហេតុ ជន​រង​គ្រោះ​ក៏​​យក​ប្រដាប់ទៅ​​ឆក់​ត្រីដែរ​ ​​ក្នុង​ពេលកំពុងដើរ​ឆក់​ត្រី​នោះ បណ្តាលឱ្យឆក់​ខ្លួនឯង​ដួល​ប្រកាច់​ក្នុង​ទឹក​តែ​ម្ដង ​។ ពេល​នោះ​ អ្នក​ដែល​​ឃើញ​បាន​រត់​មក​​ដោះ​អា​គុយ​ពី​ដុំឆក់ និង​លើក​ជន​រង​គ្រោះ ​ព្រមទាំង​ស្រែកហៅ​គ្នីគ្នាឱ្យ​ជួយ​​​​លើក​ដាក់​លើទូក​ តែ​ជរង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយបានសែង​សាកសព​យក​មក​ផ្ទះវិញ ​។

លុះដល់​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា ត្រូវកម្លាំង​ប៉ុស្តិ៍​ទទួល​ព័ត៌មាន​បានពី​មេ​ភូមិ​អន្លង់​ស្លែង ​សហការ​ជាមួយ​ផ្នែក​ជំនាញ​និ ង​អាជ្ញាធរ​មូលដ្ឋាន​​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​​ ឃើញ​មាន​ស្លាកស្នាម​ឆក់ ជាំ​ខ្មៅ​មេដៃ​ឆ្វេង ​។ ក្រៅពី​នោះ​ ពុំ​មានឃើញ​អ្វី​ទៀត​ទេ​ ដែលសាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ក្រោយ​ពីពិនិត្យ ។