ភ័យផង! រន្ធត់ផង! ខឹងផង! ​ជាមួយជនបែកថ្នាំដ៏ឡប់​សតិ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលនិង​​ភ័យខ្លាច​គ្រប់​គ្នា ក្រោយ​ពី​បុរស​បែក​ថ្នាំ​ម្នាក់​ យក​ភ្លើង​ទៅ​ដុត​​ផ្ទះខ្លួនឯងរួច​ចាក់សោ​ទ្វារ​ពី​ក្រៅ​ជាប់​​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេ​ល​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៥ កញ្ញា ២០១៦ ស្ថិត​នៅ​ជាប់​សាលា​អនុ​វិទ្យាល័យ «​វត្ត​នាគ​វ័ន​» ផ្ទះ​លេខ​៤ ផ្លូវ​១១៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ​​ដោយ​​ឆេះ​អស់សម្ភារ​ខាងក្នុង​ប្រហែល​៥០% ព្រោះ​ត្រូវ​ពលរដ្ឋ​នាំ​គ្នា​ពន្លត់​ទាន់ ដោយមិនមានប៉ះពាល់ដល់ផ្ទះអ្នកដទៃទេ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ​សូ សំណាង ហៅ​អា​ខ្មៅ អាយុ​២៧​ឆ្នាំ ជា​មនុស្ស​បែក​ថ្នាំ (រត់បាត់) ស្នាក់​នៅ​ជាមួយ​ម្តាយ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ញឹក សា​រឿ​ន អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ ​ហេតុការណ៍​នោះ គេ​ឃើញ​មាន​រថយន្ត​ពន្លត់​ចុះ​មក​អន្តរាគមន៍​​​២​គ្រឿងដែរ តែ​មិន​បាន​បាញ់​ទេ ព្រោះ​ត្រូវ​ពន្លត់​ទាន់ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ពិនិត្យ​ផ្ទះ​កើតហេតុ និង​ស្វែងរក​ជន​បង្ក​ផង​ដែរ ។