ពេជ្រ អាវីហ្សា ស្អប់​មនុស្ស​ប្រុស​ខ្លាំង រហូត​ស្មាលា​រឿង​ស្នេហា

តារា​សម្ដែង​សាច់​ស​ខ្ចី​ ពេជ្រ អាវីហ្សា បាន​ថ្លែង​មក​កាន់​ Sabay ថា​រឿង​ស្នេហា​សុំ​សម្រាក​ លែង​ចង់​មាន​សង្សារ​ទៀត​ហើយ​ ត្បិត​អី​ កន្លង​មក​ជួប​តែ​រឿង​មិន​សម​ប្រកប។

 

ពេជ្រ អាវីហ្សា ស្អប់​មនុស្ស​ប្រុស​ខ្លាំង រហូត​ស្មាលា​រឿង​ស្នេហាពេជ្រ អាវីហ្សា កាល​ចូល​រួម​ខួប​កំណើត​ ពៅ​ លីដា

 

ស្រី​ស្អាត​រូប​នេះ​ បន្ត​ទៀត​ថា​ សង្សារ​ចាស់​នាង​ពូកែ​ប្រចណ្ឌ​ ជា​ហេតុ​មិន​អាច​បន្ត​ទៀត​បាន៖”ខ្ញុំ​មាន​អារម្មណ៍​ថា​ស្អប់​មនុស្ស​ប្រុស​ណាស់​បង លែង​ចង់​បាន​សង្សារ​ហើយ​ ប៉ុន្តែ​បើ​មាន​គេ​ចូល​សួរ​ជា​គូ​អនាគត​ អាច​នឹង​ពិចារណា​បាន​បង”។

 

ស្តាប់​ការ​បក​ស្រាយ​ពី អាវីហ្សា ខាង​ក្រោម៖

 

 

ពេជ្រ អាវីហ្សា​ បញ្ជាក់​ទៀត​ថា ចង់​ទុក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ​ក៏​ដូចជា​គិត​គូ​រឿង​ការងារ​សិល្បៈ​ធ្វើ​យ៉ាង​ណា​ ​ឲ្យ​កាន់​តែ​រលូន​ជាង​មុន៕​

 

អត្ថបទ៖ ថា ម៉ាលីដា
​​​