បញ្ជីឈ្មោះ២៥នាក់ចុងក្រោយក្រុម U19 កម្ពុជា ចេញហើយ

នៅទីបំផុតបញ្ជីឈ្មោះ២៥នាក់ចុងក្រោយ នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ(U19) បានចេញហើយ ដោយក្នុងនោះកីឡាករមកពីក្លិបភ្នំពេញក្រោន បានជាប់រហូតដល់១៦នាក់ ខណៈកីឡាករមកពីក្លិបវេស្ទើន និងក្លិបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ត្រូវបានជ្រើសរើសឲ្យចូលរួមក្រុមជម្រើសជាតិ ជាលើកដំបូង។

mm3

កីឡាករទាំង២៥នាក់ ត្រូវបានជ្រើសរើសដោយគ្រូបង្គោលមកពីជប៉ុន Ohara Kazunori តាមរយៈការធ្វើតេស្តសម្រិតសម្រាំងចេញពីកីឡាករជាច្រើននាកផ្សេងទៀត ហើយពួកគេក៏បានឆ្លងកាត់ការប្រកួតដក់ស្រងបច្ចេកទេសជាមួយក្លិបធំៗ ក្នុងលីកកំពូលកម្ពុជា ផងដែរ ដោយក្រុមU19កម្ពុជា បានឈ្នះក្រុមប៉ូលិស ៣-០ និងស្មើក្រុមណាហ្គាវើល ១-១។

ការសម្រេចទុកកីឡាករ២៥នាក់នេះ គឺដើម្បីត្រៀមចូលរួមការប្រកួត AFF U19 Championship 2016 ដែលនឹងត្រូវធ្វើនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ដោយក្នុងនោះក្រុមកម្ពុជា ឈរនៅពូលBជាមួយថៃ ឡាវ មីយ៉ាន់ម៉ា អូស្រ្តាលី និងឥណ្ឌូនេស៊ី៕

mm1

mm2

The post បញ្ជីឈ្មោះ២៥នាក់ចុងក្រោយក្រុម U19 កម្ពុជា ចេញហើយ appeared first on CamboSport.