លី វ៉ាហេទ ​គិត​ថា ថៃ ​និង​អូស្ត្រាលី ​ពិបាក​ធ្វើ​ស៊ី​ជាង​គេ​នៅ AFF U19 Championship

ខ្សែ​ការពារ​រឹងមាំ​របស់​ក្រុម U19 ​កម្ពុជា លី វ៉ាហេទ ​គិត​ថា​ក្នុង​ពូល B ​ក្រុម​​ខ្លាំង​ជាង​គេ​គឺ ថៃ និង​អូស្ត្រាលី ​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​កម្ពុជា​បាន ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U19 Championship 2016 ​នៅ​ប្រទេស​វៀតណាម។

 

លី វ៉ាហេទ ​គិត​ថា ថៃ ​និង​អូស្ត្រាលី ​ពិបាក​ធ្វើ​ស៊ី​ជាង​គេ​នៅ AFF U19 Championship

 

ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​សម​ជើង​ជាមួយ​ក្រុម​ African All Stars ​ឈុត​ធំ​បឹង​កេត​អង្គរ ​ប៉ូលិស ​និង​ណាហ្គាវើល ​រួច​មក ​ក្រុម U19 ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត AFF U19 Championship ​នៅ​ប្រទេស​វៀតណាម​អំឡុង​ថ្ងៃ​ទី​១១​ដល់​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ។

 

ដោយ​ឡែក​ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល​ B ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ផ្សេង​ទៀត​ដូចជា​ ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ដ្រាលី និង​ឥណ្ឌូណេស៊ី ​ជា​ដើម ដែល​សុទ្ធ​សឹង​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កម្ពុជា​និង​មាន​សមត្ថភាព​ខ្ពស់​ទាំង​អស់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លី វ៉ាហេទ ​ដែល​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​ទាំង​លេង​នៅ​ក្រុម​បឹង​កេត​អង្គរ ​និង​ជម្រើស​ជាតិ​ផង​នោះ គិត​ថា​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​លេង​បាន​ល្អ ហើយ​ត​ទល់​ជាមួយ​ក្រុម​ក្នុង​ពូល B ​នោះ​បាន។

 

 

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា​នឹង​ចេញ​ដំណើរទៅប្រកួត​នៅ​វៀតណាម នៅ​ថ្ងៃ​ទី​៩​ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

លី វ៉ាហេទ ​គិត​ថា ថៃ ​និង​អូស្ត្រាលី ​ពិបាក​ធ្វើ​ស៊ី​ជាង​គេ​នៅ AFF U19 Championship

 

លី វ៉ាហេទ ​គិត​ថា ថៃ ​និង​អូស្ត្រាលី ​ពិបាក​ធ្វើ​ស៊ី​ជាង​គេ​នៅ AFF U19 Championship

 

អត្ថបទ៖ មុន្នី រម្យ