កូន​បាន​១១​ខែ​គួរតែ​ថែទាំ​បែបណា​ទៅ​?

កូន​បាន​១១​ខែ​គួរតែ​ថែទាំ​បែបណា​ទៅ​?

​កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​របៀប​មើលថែទាំ​កូន​នៅ​ខែ​ខុសៗ​គ្នា​រួច​មក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​មួយ​ចំនួន​ក្នុង​ការថែទាំ​កូន​ដែល​មាន​អាយុ​១១​ខែ​វិញ​ម្តង​។ តើ​គួរតែ​ថែ​បែបណា​ទៅ​?

​នៅពេល​ដែល​កូន​បាន​អាយុ​១១​ខែ អ្នក​គួរតែ​មើលថែ​គេ​ខុស​ពី​ខែ​ទី​១០​ដោយ​អ្នក​អាច​ចាប់ផ្តើម​ឲ្យ​កូន​រៀន​ក្រោកឈរ​បាន​ហើយ​។ នៅពេល​ដែល​កូន​កំពុងតែ​លេង​ប្រដាប់ប្រដា​ល់លេង អ្នក​មិន​ត្រូវ​ទៅ​រំខាន​ឡើយ ព្រោះ​វា​ជា​ពេល​ដែល​កូន​កំពុងតែ​ផ្តោតអារម្មណ៍ ហើយ​គិត​ពី​របស់​លេង​ទាំង​នោះ​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​អ្នកទិញ​ប្រដាប់ប្រដា​ល់លេង​ថ្មី​ឲ្យគេ ក៏​មិន​ត្រូវ​ទៅ​រំខាន​ពេលដែល​គេ​កំពុងតែ​លេង​របស់​ចាស់​ដែរ ដោយ​ត្រូវតែ​ចាំ​ដល់​គេ​ឈប់​លេង​ទើប​អាច​យក​របស់​ថ្មី​ឲ្យគេបាន​។ ជាងនេះទៅទៀត អ្នក​អាច​យក​រូបភាព​សត្វ​មួយចំនួនឲ្យ​គេ​មើល រួច​អ្នក​អាច​ធ្វើ​សម្លេង​សត្វ​មួយចំនួន​ដើម្បីឲ្យ​គេ​រៀនធ្វើតាម​អ្នក​។ អ្នក​មិន​គួរប្រើ​រទេះ​រៀន​ដើរ​ដើម្បី​ឲ្យ​កូន​រៀន​ដើរ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ទម្រង់​ជើង​របស់​កូន​បាន​។ ចុង​ក្រោយ​នៅ​ពេល​ដែល​កូន​មាន​ចរិត​រឹង​រួស អ្នក​មិន​គួរ​ស្រប​តាម​គេ​ទេ ដោយ​អ្នក​អាច​បង្វែរ​ចំណាប់អារម្មណ៍​របស់​គេ ឬ​មួយ​ក៏​ចាំ​ដល់​គេ​មាន​ភាពស្ងប់ស្ងាត់​ទើប​ចាត់ការ​រឿងនេះ​៕ 

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។