ហ្វីលីពីននិយាយថា «ចិនកំពុងឈ្លានពានទៀតហើយ នៅក្នុងតំបន់ដែនសមុទ្រ Scarborough Shoal»

ប្រទេសហ្វីលីពីនបានបង្ហាញឲ្តដឹងពីក្តីកង្វល់របស់ខ្លួនអំពីបញ្ហាដែលចោទថា ពេលនេះគឺប្រទេសចិន កំពុងតែបានឈ្លានពានទៅលើដែលអធិបតេយ្យភាពរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ Scarborough Shoal។

ថ្មីៗនេះរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីនបានទាមទារទៅកាន់ស្ថានទូតចិនប្រចាំប្រទេស របស់ខ្លួនឲ្យធ្វើការបកស្រាយ អំពីហេតុផលដែលចិនបាននាំយកកងទ័ពរបស់ខ្លួនមកឈរជើងនៅក្នុង តំបន់Scarborough Shoal ដែលហ្វីលីពីនអះអាងថាជាដែលសមុទ្ររបស់ខ្លួន។

លោកប្រធានាធិបតី Rodrigo Duterte ដែលត្រូវបានគេដាក់ងារថាជាDonald Trumpរបស់អាស៊ីបានចេញមកថ្លែងថា៖ “ប្រទេសចិនគួរតែគោរពតាមច្បាប់អន្តរជាតិ ទង្វើររបស់ចិនពេលនេះគឺកំពុងតែនាំឲ្យមានការបង្ហូរឈាម ហើយ” ទោះបីជាយ៉ាងណាក៏ដោយ ហ្វីលីពីននៅតែស្នើរឲ្យប្រទេសចិនគោរពតាមការសម្រេច របស់តុលាការអន្តរជាតិដែលបានកំណត់ទីតាំងនៃតំបន់សមុទ្ររបស់ប្រទេសនីមួយៗ៕

ប្រភព៖ mekongjournal


ហ្វីលីពីននិយាយថា «ចិនកំពុងឈ្លានពានទៀតហើយ នៅក្នុងតំបន់ដែនសមុទ្រ Scarborough Shoal»

បិទផ្លូវព្រឹកនេះ៖ «ពិតជាឈឺចាប់ណាស់ ទោះអង្វរសុំបើកផ្លូវឡានមួយចូល ដើម្បីយកប៉ាខ្ញុំទៅពេទ្យ…»

ហ្វីលីពីននិយាយថា «ចិនកំពុងឈ្លានពានទៀតហើយ នៅក្នុងតំបន់ដែនសមុទ្រ Scarborough Shoal»

«ស្ពានកញ្ចក់» ចិនខ្ពស់បំផុតពិភពលោកត្រូវបានប្រកាសបិទ បន្ទាប់បើក​ឲ្យប្រើប្រាស់​បាន២សប្តាហ៍ ដោយសារចំនួនភ្ញៀវទេសចរច្រើនពេក