មូលហេតុ​មួយចំនួន​នៃ​ការ​ក្អក​របស់​ស្ត្រី​មាន​ផ្ទៃពោះ

មូលហេតុ​មួយចំនួន​នៃ​ការ​ក្អក​របស់​ស្ត្រី​មាន​ផ្ទៃពោះ

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផលប៉ះពាល់​នៃ​ការ​ក្អក​របស់​អ្នក​ចំពោះ​ទារក​ក្នុង​ផ្ទៃ​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​មូលហេតុ និង​វិធី​ព្យាបាល​មួយចំនួន​វិញ​ម្តង​។ តើ​មាន​របៀប​ណា​ខ្លះ​ទៅ​?

  1. ​មូលហេតុ​ទី​១​អាច​មក​ពី​អ្នក​ផ្តាសាយ​។ នៅពេល​ដែល​អ្នក​ផ្តាសាយ​មិន​មាន​អា​ការៈធ្ងន់ អ្នក​មិន​គួរប្រើ​ថ្នាំ​មក​ព្យាបាល​ទេ អ្នក​គួរតែ​ប្រើ​វិធី​ធម្មជាតិ​មក​ព្យាបាល​។ អ្នក​អាច​ចាប់ផ្តើម​ញ៉ាំ​ទឹក​នៅ​ពេល​ដែល​ចាប់ផ្តើម​ក្អក​ដំបូង​។​
  2. ​មូលហេតុ​មួយទៀត​អាច​មក​ពី​អ្នក​មាន​សុខភាព​ខ្សោយ​។ នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​មាន​សុខភាព​ខ្សោយ​ជាង​មុន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈក្អកបាន​។ ដូចនេះ​នៅពេល​ដែល​អ្នក​ពិសារ​អាហារ​ផ្សេងៗ អ្នក​គួរតែ​ប្រយ័ត្ន ទើប​អា​ការៈក្អក​នេះ​មិន​ធ្ងន់ធ្ងរ​។​
  3. ​មូលហេតុ​មួយទៀត​អាចមកពី​អ្នក​រលាក​បំពង់ក ឬ​មាន​ជំងឺ​ទាក់ទង​នឹង​ផ្លូវដង្ហើម វា​ក៏​អាច​ក្អក​បានដែរ​។ ដូចនេះ​អ្នក​អាច​លាយ​អំបិល​បន្តិច​ចូល​ទៅក្នុង​ទឹក ហើយ​ញ៉ាំ​បាន វា​នឹង​អាច​ធូរ​។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ក្អក​ធ្ងន់ធ្ងរ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ទើប​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក និង​កូន​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។