ដោយសារ​អំណាច​ស្រា​ក្នុង​ក្រពះ​! បើក​អា​ឆ្លាម វ៉ា​ជែង​រថយន្ត​ដ៏​ទៃ​គ្មាន​ប្រណី​ជ្រុល​ទៅ​ធ្លាក់ទឹក​ឈ្លក់​ស្លាប់​បីនាក់

ខេត្តបន្ទាយមានជ័យ៖ តៃកុងជាគ្រូបង្រៀនស្រវឹងស្រាបើករថយន្តវ៉ាជែងនឹងរថយន្តមួយផ្សេងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបានរេចង្កូតធ្លាក់ ផ្លូវចូលទៅក្នុងប្រឡាយលិចទឹករថយន្ត បណ្តាលឲ្យអ្នកនៅក្នុងរថយន្តបីនាក់ឈ្លក់ទឹកស្លាប់យ៉ាងអាណៅចអាធ័ម កាលពីវេលាម៉ោង ប្រមាណជា៥ និង៣០នាទីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥។

KA-05-09-2016-21

លោក សួន នីប៉ូ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា តាមសម្តីសាក្សីបានប្រាប់សមត្ថកិច្ចថា រថយន្តឆ្លាមមួយគ្រឿងបានបើកបរពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុ រថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកលិចរថយន្តតែម្តង។ ក្រោមការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចអស់រយៈពេលយ៉ាងយូរ ទើបទាញជនរងគ្រោះចេញ បានចំនួនបីនាក់តែពួកគេបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយការជួយសង្គ្រោះនោះធ្វើឡើងយូរពេក។

KA-05-09-2016-23

#សាក្សីបានអោយដឹងថា ជនរងគ្រោះទាំងបីនាក់ជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ឫស្សីក្រោក ក្នុងស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ។ពេលនេះសពទាំងបីនាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ។ រីឯរថយន្ត សមត្ថកិច្ចកំពុងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ ចំពោះករណីគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ច សន្និដ្ឋានថាគឺបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយមានជាតិស្រវឹង៕