រួមរ័កគ្នាបានសម្រេចម្តងហើយ ដល់លើកទី២ ប្អូនស្រីមកទាន់ ក្លាយជាអ្នកទោសស្នេហា

ខេត្តពោធិ៍សាត់ ៖ កម្មករចាំចម្ការស្រីប្រុស ស្នាក់នៅជាមួយគ្នា សង្ស័យត្រូវរ៉ូវគ្នា រួមភេទជាមួយគ្នា បានសម្រេចមួយលើក លុះដល់លើកទី២ ត្រូវប្អូនស្រីមកទាន់ បែកការណ៍ ក៏ប្ដឹងកម្លាំងអាវុធហត្ថ ឲ្យចាប់ឃាត់ខ្លួនតួប្រុស ពីបទចាប់រំលោភកាលវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចគុម្ពោតព្រៃ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

រួមរ័កគ្នាបានសម្រេចម្តងហើយ ដល់លើកទី២ ប្អូនស្រីមកទាន់ ក្លាយជាអ្នកទោសស្នេហា

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ប៉េង រិទ្ធ ហៅមាំ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ-ឃុំគាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មកស្នាក់នៅចំណុចកើតហេតុ និងនារីរងគ្រោះ ឈ្មោះ ដណរ អាយុ ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មកស្នាក់នៅចំណុច កើតហេតុជាមួយគ្នា។ តាមការស្រាវជ្រាវ និងចម្លើយសារភាព របស់ជនសង្ស័យ ឃើញថា ជនសង្ស័យ និងជនរងគ្រោះ កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ពួកគេរួមភេទបានសម្រេច មួយលើករួចមកហើយ។

រួមរ័កគ្នាបានសម្រេចម្តងហើយ ដល់លើកទី២ ប្អូនស្រីមកទាន់ ក្លាយជាអ្នកទោសស្នេហា

លុះដល់ពេលវេលាខាងលើ ពួកគេបានរួមរ័ក ជាមួយគ្នាម្តងទៀត ប៉ុន្តែមិនបានសម្រេច ក៏ត្រូវបានប្អូនស្រី ជនរងគ្រោះមកទាន់ ទើបបែកធ្លាយរឿងរាវនេះ ហើយប្តឹងទៅសមត្ថកិច្ច តែម្តងទៅ។ ជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន នៅមូលដ្ឋានសមត្ថកិច្ច ក្រុងពោធិ៍សាត់ ហើយកំពុងបំពេញ នីតិវិធីដើម្បី បញ្ជូនខ្លួនចាត់ការបន្ត ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ដើម្បីធ្វើការពិនិត្យ លើករណីនេះ៕

ប្រភព ៖ watphnom

  • រួមរ័កគ្នាបានសម្រេចម្តងហើយ ដល់លើកទី២ ប្អូនស្រីមកទាន់ ក្លាយជាអ្នកទោសស្នេហា已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: