ទីបំផុត Shu Qi ប្រកាសរៀបការហើយ

6 Videos


ទីបំផុត តារាសម្តែងតៃវ៉ាន់ដ៏ល្បីឈ្មោះ Shu Qi បានប្រកាសពិធីរៀបការរបស់ខ្លួនជាមួយលោក Stephen Fong ដែលមានពាក្យចចាមអារ៉ាមថា ជាមិត្តប្រុសជាង ២០ ឆ្នាំ និង តារាសម្តែងហុងកុងមួយរូបផងដែរ ។

ទីបំផុត Shu Qi ប្រកាសរៀបការហើយ

ថ្វីបើអ្នកទាំងពីរត្រូវបានគេចោទថា បានទាក់ទងគ្នាជាង ២០ ឆ្នាំហើយក្តី អ្នកទាំងពីរមិនដែលចេញមុខបញ្ជាក់ទំនាក់ទំនងពិតប្រាកដម្តងណាឡើយរហូតពេលបច្ចុប្បន្ន ។ កាលពីឆ្នាំ ២០១៣ លោក Fung បានទិញឆ្មាចិញ្ចឹមមួយក្បាលជូននាង Qi ផងដែរ តែអ្នកទាំងពីរនៅតែមាត់រឹងមិនព្រមបញ្ជាក់ពីទំនាក់ទំនងរវាងគ្នា និង គ្នា ។ យ៉ាងណាក្តី យោងតាមសារព័ត៌មាន គេបានដឹងថា ថ្វីបើមានឈ្មោះល្បី អ្នកទាំងពីរនឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍លក្ខណៈតូចសាមញ្ញប៉ុណ្ណោះនាពេលខាងមុខនេះ ។

ទីបំផុត Shu Qi ប្រកាសរៀបការហើយ

អ្នកទាំងពីរក៏បានបញ្ជាក់ដែរថា ពួកគេបានស្គាល់គ្នាកាលពី ២០ ឆ្នាំមុនពិតមែន តែទើបបង្កើតទំនាក់ទំនងស្នេហាកាលពីបួនឆ្នាំចុងក្រោយនេះ ។

ទីបំផុត Shu Qi ប្រកាសរៀបការហើយ

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អ្នកទាំងពីរក៏កំពុងមមាញឹកថតរូបអាពាហ៍ពិពាហ៍ តែកាលបរិច្ឆេទរៀបការមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ទីបំផុត Shu Qi ប្រកាសរៀបការហើយទីបំផុត Shu Qi ប្រកាសរៀបការហើយទីបំផុត Shu Qi ប្រកាសរៀបការហើយទីបំផុត Shu Qi ប្រកាសរៀបការហើយទីបំផុត Shu Qi ប្រកាសរៀបការហើយ