សិក្ខាសាលា​​មួយ​សម្រាប់​សិស្ស​ទើប​ចប់​វិទ្យាល័យ ត្រៀម​ធ្វើ​នៅ CJCC ចាប់​ពី​ថ្ងៃ​ពុធ​នេះ

ចង់​ដឹង​ពី​បទពិសោធន៍​នៃ​ការ​ជ្រើស​រើស​ជំនាញ​សិក្សា​ដែល​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដែរ​ឬ​ទេ? គួរ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ជ្រើស​រើស​មុខ​ជំនាញ​ខុស? ចង់​ស្វែង​យល់​បន្ថែម​អំពី​ការ​រៀបចំ​ផែន​ការ​ជីវិត​ដែរ​ឬ​ទេ? តោះ! ចាំ​អង្កាល់​ទៀត សូម​ទាក់ទង​ទិញ ឬ​កក់​ឥឡូវ​នេះ!

 

សិក្ខា​សាលា​ស្ដី​អំពី «យុវជន ការ​អប់រំ និង​ការងារ» ជា​កម្មវិធី​មួយ​ដែល​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ជួយ​តម្រង់​ទិស​សិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ថ្មីៗ​នេះ ក៏​ដូចជា​សិស្ស​ដទៃ​ទៀត​ ដើម្បី​ឱ្យ​ពួក​គេ​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ជីវិត ក្រោយ​ពេល​ដែល​ពួកគេ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ។

 

ដោយ​មាន​ការ​សហការ​រវាង​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ជាមួយ​ទី​ភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA), សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន (JAC) និង The Next-Step Physics សិក្ខាសាលា «យុវជន ការ​អប់រំ និង​ការងារ» ឆ្នាំ​២០១៦ ដែល​ជា​ឆ្នាំ​ទី​៣ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​ទៅ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ CJCC ដោយ​មាន​រយៈ​ពេល ៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី​៩ កញ្ញា ២០១៦ នេះ។

 

សិក្ខាសាលា​​មួយ​សម្រាប់​សិស្ស​ទើប​ចប់​វិទ្យាល័យ ត្រៀម​ធ្វើ​នៅ CJCC ចាប់​ពី​ថ្ងៃ​ពុធ​នេះ

 

សូម​ចូលរួម​ទាំងអស់​គ្នា! ទិញ ឬ​កក់​សំបុត្រ តាម​រយៈ http://goo.gl/fafVzd។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 077 332 611 / 092 427 199 ៕

 

អត្ថបទ៖ ដៃគូ​សហការ