ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស និង​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​វប្បធម៌​នៅ​វៀតណាម​ និពន្ធដោយ : សឿន វណ្ណឌេត       September-05-2016, 5:31 pm         102

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស និង​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​វប្បធម៌​នៅ​វៀតណាម​​ក្រុម​ប៉េតង់​កម្ពុជា​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​វប្បធម៌​របស់​វៀតណាម នៅក្នុង​ទីក្រុង​ហូជីមិញ (The 25th Ho Chi Minh City Laboure Culture Palace Petanque International Championship) តាមរយៈ​ការ​ឈ្នះ​មេដាយមាស និង​សំរឹទ្ធ​ពី​ការប្រកួត​នេះ​។​

​ក្រុម​ប៉េតង់​កម្ពុជា​នៅតែ​អាច​រក្សា​ការ​ឈ្នះ​មេដាយ​របស់ខ្លួន​សម្រាប់​ការចូលរួម​កម្មវិធី​វប្បធម៌​លើក​ទី​២៥​របស់​វៀតណាម ដោយ​ក្រុម​នេះ​បានឈ្នះ​មេដាយមាស​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ពី​ការប្រកួត​កីឡា​ប៉េតង់​ក្នុង​កម្មវិធី The 25th Ho Chi Minh City Laboure Culture Palace Petanque International Championship នៅ​ទីក្រុង​ហូជីមិញ​។ 

​សម្រាប់​មេដាយមាស​នេះ​កម្ពុជា​បានឈ្នះ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នារី​អាយុ​១៨-២៣​ឆ្នាំ ឬ​ឯ​មេដាយ​សំរឹទ្ធ​កម្ពុជា​បានឈ្នះ​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​នារី​។ ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ជើងឯក​ក្នុង​កម្មវិធី​វប្បធម៌​របស់​វៀតណាម​នេះ​មាន​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​៥​ប្រទេស គឺ​កម្ពុជា វៀតណាម ឡាវ ថៃ និង​ម៉ាឡេស៊ី​៕